ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យកែលម្អ ការរស់នៅរបស់ប្រជាជន ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឲ្យមន្ត្រីនានា ផ្តោតលើការកែលម្អការរស់នៅ របស់ប្រជាពលរដ្ឋក្នុងប្រទេស ស្របពេលមានស្ថានភាព សេដ្ឋកិច្ចអាក្រក់។

លោក គីម ជុងអ៊ុន បានអំពាវនាវយ៉ាងដូច្នោះ ស្របពេលលោកប្រារព្ធ ពិធីគម្រប់ខួបលើកទី៧៦ នៃបង្កើតបក្សពលករកូរ៉េ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាល កូរ៉េខាងជើង KCNA។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើការវិភាគចំពោះ ភាពលំបាកមិនធ្លាប់មាន ដែលកូរ៉េខាងជើង កំពុងតែប្រឈមមុខ និងបានស្នើឲ្យបក្សមាន ចិត្តរួមសាមគ្គីគ្នាតែមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ក្នុងទីចំពោះមុខ នៃស្ថានភាពដ៏អាក្រក់នេះ។

អ្នកវិភាគនិយាយថា លោក គីម ជុងអ៊ុន ប្រហែលជាកំពុងជួប ការលំបាកខ្លាំងបំផុត ក្នុងរយៈពេលកាន់អំណាចជិត ១០ឆ្នាំរបស់លោក គឺលោកមិនទទួលបានជ័យជំនះ លើការឲ្យបន្ធូរបន្ថយទណ្ឌកម្ម ហើយបន្ទាប់មកបាន បិទព្រំដែនកូរ៉េខាងជើង ស្របពេលមានការាលដាល ឆ្លងមេរោគកូរ៉ូណា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top