ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ បញ្ជាក់ថា កិច្ចចរចាជាមួយអាមេរិក អាចនឹងបន្ដធ្វើឡើង ប្រសិនបើចាំបាច់

កាប៊ុល ៖ ក្រសួងការបរទេស នៃរដ្ឋាភិបាលចាំផ្ទះ នៅអាហ្វហ្គានីសស្ថាន បានឲ្យដឹងថ្ងៃចន្ទនេះថា កិច្ចពិភាក្សាជាមួយ សហរដ្ឋអាមេរិក នឹងបន្តបើចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

កាលពីចុងសប្តាហ៍ គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក Amir Khan Muttaqi រដ្ឋមន្រ្តីការបរទេសស្តីទី នៃរដ្ឋាភិបាលចាំផ្ទះ បានជួបជាមួយគណៈប្រតិភូ ចារកម្មអាមេរិក នៅទីក្រុងដូហា ប្រទេសកាតា ។

កិច្ចសន្ទនារយៈពេលពីរថ្ងៃ រវាងគណៈប្រតិភូ នៃអង្គការ រដ្ឋអ៊ីស្លាម អាហ្វហ្គានីស្ថាន (IEA) និងសហរដ្ឋអាមេរិក បានដំណើរការយ៉ាងល្អ ។ បញ្ហានយោបាយ ត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ ក្នុងអំឡុងកិច្ចប្រជុំ ហើយការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងទីក្រុងដូហា ត្រូវបានចាត់ទុក ដោយអ៊ីស្លាមអេមីរ៉ាត ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមធ្យោបាយល្អបំផុត សម្រាប់ដោះស្រាយបញ្ហា។

យោងតាមសេចក្តីថ្លែងការណ៍ តំណាងសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ មនុស្សធម៌ ដល់អាហ្វហ្គានីស្ថាន ហើយនឹងផ្តល់មធ្យោបាយដល់អង្គការ មនុស្សធម៌ដទៃទៀត ដើម្បីផ្តល់ជំនួយ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា“ ជំនួយមនុស្សធម៌ មិនគួរត្រូវបានផ្សារភ្ជាប់ជាមួយ នឹងបញ្ហានយោបាយនោះឡើយ” ។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា IEA បានស្វាគមន៍ជំនួយអាមេរិក ហើយខ្លួននឹងសហការ ជាមួយក្រុមសប្បុរសធម៌ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ហើយនឹងជួយសម្រួល ដល់ចលនាជនបរទេស ។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់បន្ថែមថា “កិច្ចពិភាក្សាលម្អិតត្រូវបានធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំអំពីបញ្ហា ពាក់ព័ន្ធទាំងអស់។ កិច្ចខិតខំប្រឹងប្រែង គួរតែត្រូវបានអនុវត្ត ដើម្បីស្តារទំនាក់ទំនងការទូត ឱ្យមានសភាពល្អប្រសើរឡើងវិញ ហើយបានឯកភាពថា កិច្ចប្រជុំបែបនេះ នឹងបន្តធ្វើទៅថ្ងៃអនាគត បើចាំបាច់ ៕

ដោយ ឈូក បូរ៉ា

To Top
×