ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិតធ្ងន់៦,៩រ៉ិចទ័រ អង្រួននៅរដ្ឋអាឡាស្កា

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រវាយប្រហារមកលើរដ្ឋអាឡាស្កា ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ បានអង្រួននៅចម្ងាយ១១៤គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង Chignik រដ្ឋអាឡាស្កា នៅវេលាម៉ោង៩និង១០នាទី នៅថ្ងៃចន្ទនេះ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី មានជម្រៅ៦៩,១គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋមឃើញថា មានរង្វាស់៥៦.២៥៨៤ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៥៦.៥៥៣២ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top