ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៣.៦០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៣.៦១៩នាក់នៅថ្ងៃចន្ទនេះ ក្នុងនោះមាន៣.៦១៧នាក់ឆ្លងក្នុងស្រុក និងនាំចូល២នាក់ នេះបើយោងតាម ក្រសួងសុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន១.៥២៧នាក់ នៅទីក្រុងហូជីមិញ និងចំនួន៤៩៩នាក់នៅខេត្ត Dong Nai និងចំនួន៤៤៦នាក់នៅខេត្ត Binh Duong ។

ក្រសួងបាននិយាយថា ការឆ្លងថ្មីនេះបាននាំមកនូវ ចំនួនសរុបរបស់ប្រទេសនេះ កើនដល់៨៤៣.២៨១នាក់ដោយមានអ្នកស្លាប់ចំនួន២០.៦៧០នាក់ ។

នៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ-១៩ចំនួន ៧៨៤.៧៤៨នាក់ បានជាសះស្បើយ និងបានកើនឡើង២.៥៤៩នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩មានចំនួនជាង៥៤លានដូស ត្រូវបានផ្តល់ជូន នេះបើយោងតាមក្រសួងខាងលើ ។

គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមបានចុះបញ្ជី ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន៨៣៨.៦៥៣ករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកឆ្លងកាលពីចុងខែមេសា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top