ព័ត៌មានអន្តរជាតិ

សាស្ត្រាចារ្យល្បី របស់ប៉ទុយហ្គាល់ម្នាក់ អះអាងថា បើមិនមានចិន ពិភពលោក នឹងធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ច

បរទេស ៖ សាស្ត្រចារ្យដ៏ល្បីឈ្មោះ លោក Antonio dos Santos Queiros នៃសកលវិទ្យាល័យ University of Lisbon នៃប្រទេសប៉ទុយហ្គាល់ កាលពីពេលថ្មីៗ នេះបានធ្វើការលើកឡើងថា បើមិនដោយសារតែចិនទេ នោះពិភពលោកទាំងមូល នឹងធ្លាក់ចុះទៅក្នុង វិបត្តិសេដ្ឋកិច្ជជាមិនខាន ។

លោក Queiros ដែលបានធ្វើបទសំភាសមួយ និងត្រូវបានយកទៅចេញផ្សាយ ដោយកាសែត Publico បានបញ្ជាក់ទៀតថា គំនិតដែលចង់ប្រឆាំង ដោយកម្លាំងឬប្រឆាំងសេដ្ឋកិច្ច ជាមួយនឹងប្រទេសចិន គឺមិនមែនជាគំនិតដ៏ល្អនោះទេ។

លោកសាស្ត្រាចារ្យ បានបន្តទៀតថា រដ្ឋាភិបាលចិន បានធ្វើការផ្តល់ឲ្យនូវសិទ្ធ ក្នុងការប្រកួតប្រជែង ដោយស្មើភាពគ្នា ក្នុងទីផ្សារព្រមទាំងជួយគាំទ្រ ដល់ការត្រួតពិនិត្យ ទៅលើការផ្សព្វផ្សាយ និងការអភិវឌ្ឍ ប្រកប ដោយស្ថេរភាពទៅលើគ្រប់ការ ប្រកួតប្រជែង ប៉ុន្តែរដ្ឋាភិបាលនេះនឹងធ្វើអន្តរាគមន៍ ភ្លាមប្រសិនបើទីផ្សារ សកលលោកនឹង ជួបបញ្ហា ៕

ប្រែសម្រួល៖ស៊ុនលី

To Top