ព័ត៌មានអន្តរជាតិ

ផែដ៏សំខាន់មួយ របស់ឥណ្ឌា បញ្ឈប់ការទទួលយកកុងទីន័រ របស់អ៊ីរ៉ង់ ប៉ាគីស្ថាន និងអាហ្គានីស្ថាន

បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។

អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត ធ្វើបែបនេះក៏ដោយសារតែ ម្ចាស់ភាគហ៊ុនទាំងអស់បាន ស្រុះស្រួលគ្នាទៅលើបញ្ហានេះ។

គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានធ្វើការរឹបអូស បានសារជាតិញៀនពីទូកុងទីន័រចំនួន២ របស់ប្រទេសប៉ាគីស្ថាន នៅក្នុងផែសមុទ្ររបស់ខ្លួន និងមានតម្លៃប្រហែលជាង ២,៦៥ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top