ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងធំនៅថៃ បណ្តេញមន្រ្តីជាន់ខ្ពស់២រូប ចេញពីបក្ស ដោយចោទថា គ្មានភាពស្មោះត្រង់ជាមួយបក្ស

បរទេស៖ យោងតាមអគ្គលេខាធិការ របស់គណបក្សភឿថៃ គឺលោក Prasert Chantararuangthong បានឲ្យដឹងថាគណបក្សភឿថៃ គឺបានបណ្តេញសមាជិក សភាពីររូបគឺ ឈ្មោះ Saranwut Saranket និង Pornpimol Thammasarn កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា គណបក្សនេះបានរៀបចំកិច្ចប្រជុំមួយដែលក្នុងនោះលោក Saranwut ត្រូវបានដកហូតដោយសំឡេងគាំទ្រ ១៣១ សំឡេង, ប្រឆាំង២សំឡេង និងអនុប្បវាទ២សំឡេង។ លោកស្រី Pornpimol ត្រូវបានបណ្តេញចេញពីគណបក្សដោយមានសំលេងគាំទ្រ ១៣៤ ទល់នឹងមួយប្រឆាំង។

លោក Saranwut តំណាងរាស្ត្រ មណ្ឌលអ៊ុតដារ៉ាដិត ត្រូវបានគណបក្សភឿថៃ ចោទប្រកាន់ពីបទរក្សាទុក ដោយចេតនាអាក្រក់ ចំពោះគណបក្ស តាមរយៈការធ្វើអត្ថាធិប្បាយ ដោយប្រមាថមើលងាយអំពីរឿងនេះ បន្ទាប់ពីត្រូវបានបដិសេធ តួនាទីនៅក្នុងការជជែកដេញដោល ប្រឆាំងរដ្ឋាភិបាល កាលពីដើមខែឧសភា៕

ប្រែសម្រួលៈ ណៃ តុលា

To Top