បរទេស៖ រដ្ឋមន្ត្រីការបរទេស បណ្តោះអាសន្ន របស់ប្រទេសអាហ្គានីស្ថាន នៅក្នុងពេលមានវត្តមាន នៅក្នុងប្រទេសកាតា កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍ ដែលមានជំហ ក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយនឹងពិភពលោក ប៉ុន្តែហាក់ដូចជា បានបដិសេធ ក្នុងការប្តេជ្ញាចិត្ត ឲ្យពលរដ្ឋជាស្ត្រី អាចត្រឡប់ទទួលបាន ការអប់រំឡើងវិញ ខណៈដែលអន្តរជាតិ កំពុងទាមទារឲ្យ អាហ្គានីស្ថាន ក្នុងការដំណើរការសាលារៀនឡើងវិញ សម្រាប់ពួកគេ។
អស់រយៈពេល ២ខែមកហើយ ដែលអតីតរដ្ឋាភិបាល របស់អាហ្គានីស្ថាន មានការគាំទ្រដោយលោកខាងលិច បានដួលរលំហើយត្រូវបាន គ្រប់គ្រងទាំងស្រុង ដោយក្រុមតាលីបង់ ហើយមកដល់ពេលនេះ រដ្ឋាភិបាលថ្មីនេះ តែងតែបានព្យាយាមដើម្បី
អាចបង្កើនទំនាក់ទំនងល្អ ជាមួយនឹងបរទេស ដើម្បីអាចជួយដោះស្រាយ បញ្ហាវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងររបស់ខ្លួន នៅពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រី Amir Khan Muttaqi នៅក្នុងព្រឹត្តិការណ៍ ក្នុងទីក្រុងដូហា បានបញ្ជាក់បែបនេះថា៖ អន្តរជាតិត្រូវតែចាប់ផ្តើម ចូលរួមកិច្ចសហប្រតិបត្តិ ជាមួយនឹងយើង នៅពេលនេះ ហើយតាមរយៈនេះ យើងនឹងអាចកសាង បាននូវសង្គមដ៏
មានសន្តិសុខពេញលេញ ហើយព្រមទាំងអនុញ្ញាតិឲ្យ អាហ្គានីស្ថាន អាចចាប់ផ្តើមធ្វើសកម្មភាព ជាវិជ្ជមានជាមួយនឹង ពិភពលោកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី