បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នៅថ្ងៃពុធ បានធ្វើការពិភាក្សាគ្នាមួយ តាមរយៈទូរស័ព្ទ ជាមួយនឹងរដ្ឋមន្ត្រី ការបរទេសនៃប្រទេសឈីលី លោក Andres Allamand ទៅលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី។
លោក Wang ដែលបានធ្វើការកត់សំគាល់ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរថា ប្រទេសឈីលី គឺជាប្រទេសនៅក្នុងតំបន់ អាមេរិកខាងត្បូង តែមួយគត់ ដែលបានកសាង ទំនាក់ទំនងជាមួយនឹងចិន សម័យទំនើបមុនគេ និងក៏ជាប្រទេសដំបូងគេ ដែលគាំទ្រជាសាធារណៈ ទៅលើកៅអីរបស់ចិន នៅឯអង្គការសហប្រជាជាតិ និងក៏ជាប្រទេស ដៃគូដ៏សំខាន់របស់ចិន នៅក្នុងតំបន់អាមេរិកឡាទីន ផងដែរ។
លោកបន្តថាប្រទេសទាំងពីរ បានចូលរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ការរាតត្បាតនៃកូវីដ ព្រមទាំងទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ ទៅលើកិច្ចការងារនេះ ជាមួយគ្នា ហើយក៏បានបង្កើន នូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែរឹងម៉ាំង ផងដែរនាពេលកន្លងមក។
ជាការឆ្លើយតប លោកលោក Allamand បាននិយាយថាប្រទេសឈីលី គឺជាអ្នកដែលគាំទ្រទៅលើ របៀបនៃការធ្វើការជាពហុនិយម អនុម័តលើគំនិតផ្តួចផ្តើមធំ ៗ ដោយប្រទេសចិន និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ចិនក្នុងការចូលរួម កត្តាសញ្ញា CPTPP និងធ្វើជាម្ចាស់ផ្ទះអូឡាំពិក រដូវរងាក្រុងប៉េកាំងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី