ព័ត៌មានអន្តរជាតិ

តួកគី និយាយថា នឹងធ្វើរឿងចាំបាច់បំផុត ដើម្បីឆ្លើយតប ទៅនឹងការវាយប្រហារ ដោយស៊ីរី

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃ ប្រទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃពុធម្សិលមិញ បានធ្វើការប្រកាសលើកឡើង ថាប្រទេស របស់លោកនឹងធ្វើការងារឆ្លើយតប ដែលចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ មកលើតំបន់ព្រំដែន ដោយក្រុមសកម្មប្រយុទ្ធស៊ិរី ដែលមានឈ្មោះថា YPG ។

កាលពីថ្ងៃចន្ទប្រធានាធិបតីតួកគី លោក Tayyip Erdogan ក៏ធ្លាប់បានបញ្ជាក់ហើយដែរ ថា ការវាយប្រហារមកលើតួកគី ចុងក្រោយ ដែលបានធ្វើឲ្យបាត់បង់ជីវិត ប៉ូលីស ២នាក់ គឺជាសកម្មភាពគាំទ្រ ពីក្រោយដោយរដ្ឋាភិបាលអាមេរិក ទៅឲ្យក្រុម YPG ហើយតួកគីបានកំណត់រួចរាល់ហើយថា នឹងត្រូវតែបំបាត់ចោល ឲ្យបាននូវការគម្រាម កំហែងមួយនេះ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យមីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ Azaz របស់ស៊ីរី ត្រូវបានគេជឿជាក់ថា ជាផែនការរបស់ក្រុម YPG ហើយនៅថ្ងៃចន្ទ បន្ទាប់ការបាញ់គ្រាប់ផ្លោង ជាច្រើនគ្រាប់ទៀត ត្រូវបាន ធ្វើឡើងដោយ YPG ដដែលសំដៅតំបន់ Karkamis ភាគខាងត្បូងនៃប្រទេសតួកគីផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top