ព័ត៌មានអន្តរជាតិ

WHO​ ៖ ឱកាសចុងក្រោយ ដើម្បីរកឲ្យឃើញ ប្រភពដើមនៃកូវីដ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមការងារមួយរបស់ WHO ដែលត្រូវបានបង្កើតឡើង នឹងក្លាយទៅជា ឱកាសចុងក្រោយ របស់ពិភព លោក ដើម្បីស្វែងរកឲ្យឃើញ នូវការពិត ពីក្រោយការ រីករាលដាល នៃវិរុសកូវីដ ។

ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយអង្គការ សុខភាពពិភពលោក WHO បានបញ្ជាក់ទៀតថា ក្រុមការងារ សរុប ដែលមានគ្នា២៦នាក់ ត្រូវបានបង្កើតឡើង ដើម្បីតទទួលយកឱកាសតែមួយគត់ ចុងក្រោយក្នុងការ រកឲ្យឃើញនូវប្រភព ដើមរបស់កូវីដ ។

គួរឲ្យដឹងដែរថា អស់រយៈពេលជិត២ឆ្នាំមកហើយ ដែលគិតចាប់តាំងពីពេល ដែលវិរុសនេះត្រូវបានគេដឹងថា បានចាប់ផ្តើមរីករាលដាលចេញពីទីក្រុងវូហាន ប្រទេសចិន ហើយសំណួរ នៅតែត្រូវបានគេសួរថា តើវាមានប្រភពពីណា ឲ្យច្បាស់ខណៈ ដែលមានទ្រឹស្តីចុងក្រោយ មួយអះអាងថា វាបានលេចចេញពីមន្ទីរពិសោធរបស់ចិន ចម្លងពីសត្វទៅកាន់មនុស្ស នៅក្នុងផ្សារ នៃទីក្រុងវូហាន។

កាលពីខែកុម្ភៈ ក្រុមការងារ របស់ WHO ដែលបានចាត់ចែងការងារ ឲ្យទៅធ្វើការស៊ើបអង្កេត នៅក្នុងប្រទេសចិន នោះបានធ្វើលទ្ធផលរួមថា វិរុសនេះប្រហែលជាបានចម្លងចេញ ពីសត្វប្រចៀវ ទៅកាន់មនុស្ស ប៉ុន្តែព័ត៌មានលំអិត នៅតែត្រូវបាន យកមកធ្វើការសិក្សា បន្តនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top