ព័ត៌មានអន្តរជាតិ

អ្នកជីវវិទូអាល្លឺម៉ង់ ៖ ប្រភពដើមនៃមេរោគកូរ៉ូណា នៅក្នុងមន្ទីរពិសោធន៍ គឺមិនទំនងនោះទេ

បឺលីន ៖ អ្នកជីវវិទូជនជាតិអាល្លឺម៉ង់ និងជាពេទ្យសត្វលោក Fabian Leendertz បានប្រាប់កាសែត អាល្លឺម៉ង់ Welt ក្នុងបទសម្ភាសន៍មួយថា ប្រភពដើម នៃមេរោគកូរ៉ូណា ចេញពីមន្ទីរពិសោធន៍ គឺមិនទំនងនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Leendertz បានឲ្យដឹងដោយដកស្រង់សម្តីថា“ មានឱកាសច្រើនណាស់នៅពេល ដែលមនុស្សមានទំនាក់ទំនង ជាមួយសត្វ ជាជាងនៅក្នុងមន្ទីរ ពិសោធន៍” រូងភ្នំនៅប្រទេសកម្ពុជា ដែលមនុស្សរើសយកកាកសំណល់ សត្វប្រចៀវដើម្បីប្រើជាជី ដោយមិនមានឧបករណ៍ការពារ ឬពាក់ម៉ាស់ឡើយ ។

មន្ទីរពិសោធន៍នៅឯវិទ្យាស្ថានវ៉ូហាន ត្រូវបានកំណត់លក្ខណៈដោយ“ ស្តង់ដារសុវត្ថិភាពខ្ពស់ ដើម្បីចៀសវាងការឆ្លងដល់បុគ្គលិក” លោក Leendertz ដែលជាអ្នកជំនាញ ខាងធាតុបង្កជំងឺ ដែលអាចចម្លងពីសត្វទៅមនុស្ស និងជាផ្នែកមួយ នៃបេសកកម្មរបស់ អង្គការសុខភាពពិភពលោក នៅពាក់កណ្ដាលខែមីនា ដើម្បីពិនិត្យមើល ដើមកំណើតនៃជំងឺកូវីដ-១៩ ។

នៅលើទីតាំងភូមិសាស្ត្រ នៃមន្ទីរពិសោធន៍ និងការរីករាលដាល នៃជំងឺរាតត្បាត លោកបានលើកឡើងថា លោកនឹង“ ប្រយ័ត្នប្រយែងបំផុត ចំពោះការសន្និដ្ឋានច្រើនពេកពីភាពជិត ស្និទ្ធភូមិសាស្ត្រទៅនឹងអ្នកជំងឺដំបូង ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញនៅទីក្រុងវូហាន” ។

មេរោគកូរ៉ូណា នឹងរីករាលដាល“ មិនមាននរណាកត់សម្គាល់ និងឆ្លង ឆាប់រហ័ស” ដោយបន្ថែមថា វាអាចជាទីក្រុងវូហាន គ្រាន់តែជាកន្លែង ដែលត្រូវបានគេរកឃើញដំបូង ព្រោះមានមន្ទីរពេទ្យល្អ និងធ្វើរោគវិនិច្ឆ័យនៅទីនោះ មិនមែនជាកន្លែង ដែលគ្នាអ្នកជំងឺនោះ” ។

នៅក្នុងនោះដែរ លោកក៏បានសំដៅ ទៅលើមេរោគភាព ស៊ាំចុះខ្សោយ របស់មនុស្ស ឬជំងឺអេដស៍ ដែលត្រូវបានរកឃើញ ដំបូងនៅសហរដ្ឋអាមេរិក ប៉ុន្តែមានដើមកំណើតនៅទ្វីបអាហ្វ្រិក ៕ដោយ ឈូក បូរ៉ា

To Top
×