ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអ៊ឺរ៉ុប ពិភាក្សាគ្នា លើបញ្ហាពង្រឹងចំណង ទំនាក់ទំនងនិង បញ្ហាអន្តរជាតិ

តេហរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់ របស់សហភាពអ៊ឺរ៉ុប លោក Enrique Mora និងអនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោកAli Bagheri បានជួបពិភាក្សាគ្នា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទៅលើប្រធានបទមួយចំនួន ដូចជាបញ្ហាទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាអន្តរជាតិ មួយចំនួនទៀត។

នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំភាគីទាំងពីរ បានចាប់យកបញ្ហាទំនាក់ទំនង រវាងអ៊ីរ៉ង់និងសហភាពអ៊ឺរ៉ុប គឺជាប្រធានបទ
ដំបូងហើយបន្តបន្ទាប់ជាបញ្ហា របស់ប្រទេសអាហ្គានីស្ថាន និងក៏ដូចជាបញ្ហា នៃការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើប្រទេស
អ៊ីរ៉ង់ផងដែរ ។

រំលឹកដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លង មកអ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក Saeed Khatibzadeh បាន
អះអាងថា លោកដំណើរទស្សនកិច្ចរបស់ លោក Mora ទៅកាន់ទីក្រុងតេហរ៉ង់ធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សា នៃភាគីទាំងពីរបាន
សម្រេចចិត្តរួច ទៅហើយទៅលើបញ្ហា ដែលត្រូវពិភាក្សាដូចជាបញ្ហាទំនាក់ទំនង បញ្ហាអាហ្គានីស្ថានព្រមទាំងបញ្ហា នៃកិច្ចព្រមព្រៀង
នុយក្លេអ៊ែរឆ្នាំ២០១៥ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top