ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នានៅលីបង់ បណ្តាលឲ្យស្លាប់ និងរបួសជាង៣០នាក់

បឺរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា កាកបាទក្រហម នៅក្នុងប្រទេសលីបង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស៥នាក់បានស្លាប់ នៅក្នុងពេលប៉ះទង្គិចគ្នា ដោយអាវុធ នៅរដ្ឋធានីបឺរ៉ាត់ និងជាង៣០នាក់ ផ្សេងទៀត បានរងរបួស ។

នៅជាយក្រុង ភាគខាងត្បូង ទីក្រុងបឺរ៉ាត់ បានឃើញនៅមុនថ្ងៃ នៃការប៉ះទង្គិចគ្នាដោយអាវុធក្នុងកំឡុងពេល ធ្វើបាតុកម្ម ដោយអ្នកគាំទ្រក្រុម Hezbollah និងចលនា Amal ប្រឆាំងនឹងចៅក្រម Tarek Bitar ដែលកំពុងស៊ើបអង្កេត លើការផ្ទុះនៅឯកំពង់ផែ បឺរ៉ាត់ កាលពីឆ្នាំមុន ។

ចលនា Hezbollah និង Amal បានចាប់ផ្តើមការតវ៉ា ជាប្រតិកម្មចំពោះដីកា ចាប់ខ្លួនមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារដោយ Bitar ប្រឆាំងនឹងសមាជិកសភា លីបង់ លោក Ali Hassan Khalil បន្ទាប់ពីគាត់ខកខាន មិនបានចូលរួមក្នុងពេល សាកសួរដេញដោល យោបល់គ្នា ។

កងទ័ពលីបង់ ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ ហើយអាជ្ញាធរបានចាប់ផ្តើម ស៊ើបអង្កេត លើព្រឹត្តិការណ៍នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top