ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ ពីករណីថ្មីចំនួន៣.០៩២ករណីនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមានករណីឆ្លង ក្នុងស្រុកចំនួន ៣.០៨៨ នាក់ និងនាំចូលចំនួន៤ករណី នេះបើយោង តាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។
ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ ភាគខាងត្បូង រួមមាន៩០៩នាក់ នៅទីក្រុងហូជីមិញ និង៦៤៧នាក់ នៅខេត្ត Dong Nai និង៤៨៣នាក់ នៅខេត្ត Binh Duong ។
អាជ្ញាធរសុខាភិបាល ក៏បានបញ្ជាក់ពីការឆ្លងចំនួន១.០៥៩នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញមុននេះ នៅភាគខាងត្បូង ខេត្ត Soc Trang ។
ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួន សរុបរបស់ប្រទេសនេះ ដល់៨៥៣.៨៤២នាក់ ដោយមានអ្នកស្លាប់ចំនួន២០.៩៥០នាក់ ។
នៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ-១៩ ចំនួន៧៨៨.០០៥នាក់បានជាសះស្បើយ ខណៈការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត៥៧.៥លានដូស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា