ញូវយ៉ក ៖ លោក James Laurenceson នាយកវិទ្យាស្ថានទំនាក់ទំនងអូស្ត្រាលី-ចិន នៅសាកលវិទ្យាល័យ បច្ចេកវិទ្យាស៊ីដនី បានព្រមានថា ការអនុវត្តន៍ របស់ក្រុងកង់បេរ៉ា ក្នុងការគាំទ្រ ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឈមមុខនឹងទីក្រុង ប៉េកាំងអាចទុកឱ្យ ប្រទេសនៅតែម្នាក់ឯង ។
លោក Laurenceson បានសរសេរ នៅក្នុងមតិមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅលើគេហទំព័រទស្សនាវដ្តី Fortune នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្រ្តាលី គឺជាប្រទេស ដែលមានភាពរអាក់រអួល លើវិស័យជាច្រើន រួមទាំងការរំខាន ពាណិជ្ជកម្ម និងការទទួលភ្ញៀវ ដែលមិនកក់ក្តៅ ខណៈដែលខ្លួនព្យាយាមប្រមូល ផ្តុំប្រទេសអាស៊ីដទៃទៀត ដើម្បីនិយាយបង្កាច់បង្ខូចចិន។
លោកបានលើកឡើងថា នៅក្នុងវិស័យពាណិជ្ជកម្មទីក្រុងវ៉ាស៊ីនតោន មិនទាន់បង្ហាញការចាប់ អារម្មណ៍ក្នុងការចំណាយថ្លៃដើម ដើម្បីធ្វើឱ្យបានល្អ តាមការសន្យាថា ខ្លួននឹងមិនទុកឱ្យ អូស្រ្តាលីនៅម្នាក់ឯង លើវិស័យនេះទេ ដោយបន្ថែមថា ទិន្នន័យពាណិជ្ជកម្ម ចុងក្រោយបង្អស់បានបង្ហាញថា ទំនិញអាមេរិក ទីផ្សារពិសេសមួយនៅទីផ្សារប្រទេសចិន ដែលបន្សល់ទុកដោយអូស្ត្រាលី ។
លោក Laurenceson បានបន្ថែមថា វិធីសាស្រ្តរបស់អូស្ត្រាលី ក្នុងការគ្រប់គ្រងទំនាក់ទំនង របស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជាមួយប្រទេសចិន បានផ្តល់មេរៀនដោយមិនគិតថ្លៃ សម្រាប់អ្នកផ្សេងទៀត ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

