ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ី អាចជួយអឺរ៉ុប មិនមែនប្រើប្រេង ជាអាវុធនោះឡើយ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ ក្នុងពេលថ្មីៗនេះថា ប្រទេសរបស់លោក មិនកំពុងប្រើប្រាស់ថាមពល ជាអាវុធប្រឆាំងអឺរ៉ុបទេ និងថា រុស្សីតាំងជំហរជាស្រេច ដើម្បីជួយតំបន់ ស្របពេលនៅតែបន្ត មានវិបត្តិថាមពល។

លោកបាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន CNBC ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា “យើងមិនកំពុងប្រើប្រាស់ អាវុធណាមួយនោះទេ។ បើទោះជានៅក្នុងអំឡុងផ្នែកដ៏លំបាកបំផុត នៃសង្គ្រាមត្រជាក់ក៏ដោយ ប្រទេសរុស្ស៊ី ជាប្រក្រតីតែងតែបំពេញកាតព្វកិច្ច តាមកិច្ចសន្យារបស់ខ្លួន និងផ្កត់ផ្គង់ឧស្ម័នដល់អឺរ៉ុប”។

ដោយពិពណ៌នាសេចក្តីរាយការណ៍ ដែលថា ប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ឲ្យអឺរ៉ុបនោះ លោក ពូទីន បានហៅការចោទប្រកាន់បែបនេះថា ជាការបំផ្លើសដោយហេតុផលនយោបាយ និងគ្មានអ្វីត្រូវគាំទ្រគំនិត ដែលថា យើងប្រើថាមពល ជាអាវុធមួយប្រភេទនោះទេ តែផ្ទុកទៅវិញលោកនិយាយថា រុស្ស៊ីកំពុងតែពង្រីក ការផ្គត់ផ្គង់របស់ខ្លួនឲ្យអឺរ៉ុប។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក ពូទីន គឺត្រូវបានធ្វើឡើង ស្របពេលលោកចូលរួមក្នុងព្រឹត្តិការណ៍ ប្រចាំឆ្នាំមួយ ក្នុងទីក្រុងមូស្គូ ដែលបច្ចុប្បន្នគឺជាឆ្នាំទី២០ នៃការផ្គត់ផ្គង់របស់រុស្ស៊ីនោះ៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top