ព័ត៌មានអន្តរជាតិ

មេដឹកនាំ កូរ៉េខាងជើង ប្តេជ្ញាថា នឹងបង្កើតយោធា ដែលមិនអាចឲ្យនរណា យកឈ្នះបានឡើយ

បរទេស៖ ទូរទស្សន៍BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាថា នឹងបង្កើត “យោធាដែលមិនអាចឈ្នះបាន” នៅចំពោះមុខអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយអរិភាព ពីសហរដ្ឋអាមេរិក ។

លោក គីម ជុងអ៊ុន បានឲ្យដឹងទៀតថា ការអភិវឌ្ន៍អាវុធ គឺសម្រាប់ការពារខ្លួន ហើយមិនមែនដើម្បីចាប់ផ្តើម សង្គ្រាមនោះទេ ។ លោក គីម បានធ្វើអត្ថាធិប្បាយ នៅឯពិព័រណ៍​ ការពារជាតិដ៏កម្រ ខណៈដែលមានកាំជ្រួចធំៗជាច្រើន ។

ថ្មីៗនេះ កូរ៉េខាងជើង បានសាកល្បងនូវអ្វី ដែលខ្លួនអះអាងថា ជាមីស៊ីលល្បឿនលឿន និងប្រឆាំងយន្តហោះថ្មី ។ ទន្ទឹមនឹងនេះដែរ កូរ៉េខាងត្បូង បានសាកល្បងអាវុធ ដែលបាញ់ចេញ ពីនាវាមុជទឹកផ្ទាល់ខ្លួនផងដែរ ។

នៅក្នុងសុន្ទរកថា របស់គាត់នៅឯពិព័រណ៍ការពារខ្លួន ឆ្នាំ២០២១ ដែលបានប្រារព្ធឡើង នៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង លោក គីម បានលើកឡើង អំពីការបង្កើតយោធា នៅភាគខាងត្បូង ហើយបាននិយាយថា កូរ៉េខាងជើង មិនចង់ធ្វើសង្គ្រាម ជាមួយប្រទេសជិតខាង ណាមួយនោះទេ ។

លោកបានមានថ្លែងថា “យើងមិនពិភាក្សាអំពី សង្គ្រាមជាមួយនរណាម្នាក់ទេ ប៉ុន្តែជាការការពារសង្រ្គាមខ្លួនឯង និងបង្កើនន័យក្នុងការការពារសង្រ្គាម ដើម្បីការពារ អធិបតេយ្យភាពជាតិតែប៉ុណ្ណោះ” ។

គេបានមើលឃើញថា លោក គីម ត្រូវបានហ៊ុព័ទ្ធដោយ គ្រឿងសព្វាវុធយោធា រួមទាំងរថក្រោះផងដែរ ដោយចោទប្រកាន់ សហរដ្ឋអាមេរិកថា បានបង្កភាពតានតឹង រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។

លោក បានថ្លែងថា គ្មានមូលដ្ឋានពីអាកប្បកិរិយា​ ដើម្បីធ្វើឱ្យកូរ៉េខាងជើង ជឿជាក់ថា សហរដ្ឋអាមេរិក មិនមានអរិភាពនោះទេ ។

សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតីលោក Joe Biden បានថ្លែងច្រំដែលមថាខ្លួន មានឆន្ទៈចង់ចចារជាមួយ នឹងកូរ៉េខាងជើង ប៉ុន្តែបានទាមទារ ឱ្យទីក្រុងព្យុងយ៉ាង បោះបង់អាវុធនុយក្លេអ៊ែរ នៅមុនពេលទណ្ឌកម្ម អាចត្រូវបានបន្ធូរបន្ថយ ។ រហូតមកដល់ពេលនេះ កូរ៉េខាងជើង បានបដិសេធដដែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top