ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ និងរបួស១០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន៣នាក់ បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀត បានរងរបួស បាក់ឆ្អឹង ជាមួយគ្នានេះដែរ ម្នាក់ទៀតនៅកប់ក្រោម គំនរបាក់បែក នៃអគារមួយ បន្ទាប់ពីមានគ្រោះរញ្ជួយដី កម្រិត៤,៨រ៉ិចទ័រ បង្កឲ្យខូចខាតផ្ទះជាច្រើនខ្នង នៅដែនកោះបាលី ដែលជាកោះរម្មនីយដ្ឋានមួយ របស់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៣និង១៨នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយគ្នានេះដែរមានជ ម្រៅ១០គីឡូម៉ែត្រ ដែលមានទីតាំង៨គីឡូម៉ែត្រ នៅភាគពាយព្យនៃស្រុក Karangasem ។ ទីភ្នាក់ងារភូមិសាស្ត្រ អាកាសធាតុ និងឧតុនិយម បានឲ្យដឹងដូច្នេះ ។ ដោយបានឲ្យដឹងទៀតថា ការរំញ័រ បានរញ្ជួយរហូតដល់កោះនៅក្បែរនោះ គឺកោះ Lombok ។ ទីភ្នាក់ងារបានឲ្យដឹងថា ការរំញ័រដ៏អាក្រក់ មិនមានរលកយក្សស៊ូណាមិ នោះទេ ។

លោក Gede Adhi Tiana Putra ប្រធានអង្គភាពប្រតិបត្តិការនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ នៃខេត្តបាលី បានប្រាប់ដល់ស៊ីនហួ ថា មនុស្ស២នាក់បានស្លាប់ នៅក្នុងស្រុក Bangli ហើយម្នាក់បានស្លាប់ និងម្នាក់ទៀត ត្រូវបានជម្លៀសខ្លួន ពីគំនរបាក់បែកនៅក្នុងស្រុក Karangasem ។

គាត់បាននិយាយថា ពលរដ្ឋចំនួន៧នាក់ដែលជាអ្នកបាក់ឆ្អឹង បន្ទាប់ពីរងប៉ះទង្គិចដោយសារវត្ថុរឹងនៃផ្ទះ ត្រូវបាននាំទៅព្យាបាល នៅគ្លីនិកដែលនៅក្បែរនោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top