ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង​៧.០០០នាក់

កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសម៉ាឡេស៊ី រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ផ្សេងទៀត​ចំនួន៧.៥០៩នាក់​គិតត្រឹមពាក់កណ្តាល​អធ្រាតថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប​កើនឡើងដល់​២.៣៨៤.៥៤២នាក់ ។

ទិន្នន័យបានប្រកាសឲ្យដឹងនៅលើគេហទំព័រក្រសួងបានបង្ហាញថា ប្រមាណ១៦នាក់ក្នុងចំណោមករណីថ្មី គឺជាអ្នកនាំចូល ពីខាងក្រៅ ជាមួយគ្នានេះដែរ៧.៤៩៣នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ។

អ្នកស្លាប់ផ្សេងទៀតបន្ថែមទៀតចំនួន៨៨នាក់ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២៧.៨៥៨នាក់ ។

អ្នកជំងឺប្រមាណ៩.៥៣១នាក់បានប្រកាសឲ្យដឹងបន្ទាប់ពីជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប និងចាកចេញពីមន្ទីរពេទ្យកើនឡើងដល់២.២៦១.២៨៩នាក់ ។ 

ក្នុងចំណោមអ្នកទាំងនោះចំនួន៩៥.៣៩៥នាក់ កំពុងសម្រាក ព្យាបាល ហើយ៦៩៤នាក់នៅតាមអង្គភាពថែទាំជំងឺ និង៣៤៤នាក់នៃអ្នកទាំងនត្រូវការឧបករណ៍ជំនួយសម្រាប់ដកដង្ហើម ៕

To Top