ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី MiG-31 ហោះបណ្តេញយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិក លើសមុទ្រជប៉ុន

មូស្គូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះប្រដេញដើម្បីដេញយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិកមួយគ្រឿង បន្ទាប់ពីប្រព័ន្ធរ៉ាដា បានចាប់យន្តហោះនេះបាន នៅជិតដែនអាកាសជាតិនៅពីលើសមុទ្រជប៉ុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «យន្តហោះចម្បាំង MiG-31 មួយគ្រឿង បានប្រដេញដើម្បីកំណត់ អត្តសញ្ញាណគោលដៅពីលើអាកាស និងការពារកុំឱ្យបំពានព្រំដែនរដ្ឋរុស្ស៊ី» ។

ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមទៀតថា ប្រតិបត្តិការនេះបានអនុវត្តយ៉ាងតឹងរ៉ឹងតាមការណែនាំអន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top