បរទេស៖ នៅថ្ងៃទី ២២ ខែសីហា គេហទំព័រ “វិភាគនយោបាយយោធា” របស់រុស្ស៊ីបានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «មន្ទីរពិសោធន៍ ជីវសាស្រ្ត របស់សហរដ្ឋអាមេរិក នៅកាហ្សាក់ស្ថាន»។
អត្ថបទនេះ បានចង្អុលបង្ហាញថា អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ កាហ្សាក់ស្ថាន បានស្លាប់យ៉ាងប្លែកដោយ សារលោកបានផ្តួចផ្តើមយ៉ាងខ្លាំង អោយបិទនិងកំទេចចោល មន្ទីរពិសោធន៍ជីវសាស្រ្ត របស់កងទ័ពអាមេរិក នៅកាហ្សាក់ស្ថាន។
លោកបានខិតខំប្រឹងប្រែង ក្នុងកំទេចចោល មន្ទីរពិសោធន៍ទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសគឺមន្ទីរពិសោធន៍កណ្តាល នៅក្រុងអាល់ម៉ាទី ដោយសារមន្ទីរពិសោធន៍នេះ “កំពុងសិក្សាស្រាវជ្រាវ វីរុសដ៏គ្រោះថ្នាក់បំផុត ដែលអាចក្លាយជាមូលដ្ឋាន នៃអាវុធជីវសាស្ត្រ” ។
អ្វីដែលគួរអោយកត់សម្កាល់នោះគឺ ការផ្ទុះឡើងនៃការរីករាលដាលជំងឺឆ្លង ខុសធម្មតា នៅក្នុងប្រទេសកាហ្សាក់ស្ថាន តែងតែកើតឡើង ស្របពេលជាមួយ ការសិក្សាស្រាវជ្រាវ អំពីមីក្រូសរីរាង្គ បង្កប្រភេទខ្លះ ដោយមន្ទីរពិសោធន៍ ជីវសាស្រ្តអាមេរិក។
លើសពីនេះទៀត នៅក្នុងសន្និសីទ ដែលបានប្រារព្ធឡើង នៅរដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ២៨ ខែឧសភាក្រោមប្រធានបទ “ប៉ុស្តិ៍សុខាភិបាល នៃមន្ទីរបញ្ជកោណ៖ ប្រព័ន្ធមន្ទីរពិសោធន៍ ជីវសាស្ត្រ នៅអតីតសាធារណរដ្ឋ សហព័ន្ធសូវៀត” បានលើកឡើងថា ថ្មីៗកន្លងមកនេះ មន្ទីរបញ្ចកោណ បានអនុវត្តគម្រោង ដូចខាងក្រោមនេះនៅមន្ទីរ ពិសោធន៍ជីវសាស្រ្ត ក្នុងតំបន់អាស៊ីកណ្តាល ពោលគឺអោយសត្វក្នុងស្រុក (អូដ្ឋ)ដែលបានឆ្លងវីរុស ដ៏សាហាវបំលាស់ទី ទៅប្រទេសជិតខាង។
សត្វអូដ្ឋ ដែលបានឆ្លងវីរុសកូវីដ-១៩ មានគ្រោះថ្នាក់ខ្លាំងណាស់។ ការសិក្សាស្រាវជ្រាវមួយច្បាប់ របស់អ្នកជំនាញនៃសាកលវិទ្យា ល័យលីវឺភូលនៅអង់គ្លេសបានបង្ហាញ ថាវីរុសកូរ៉ូណា មានលទ្ធភាពរៀបចំឡើងវិញ ជាមួយវីរុសដទៃទៀត នៅក្នុងរាងកាយសត្វអូដ្ឋ នាំអោយកើតជំងឺឆ្លងប្រភេទថ្មី ហើយវ៉ាក់សាំងប្រឆាំងកូវីដ -១៩ នឹងមិនមាន ប្រសិទ្ធភាពចំពោះជំងឺឆ្លងថ្មីនោះទេ។
ប្រជាពលរដ្ឋ កាហ្សាក់ស្ថាន បានទាមទារយ៉ាងខ្លាំង ឱ្យបិទចោលមន្ទីរពិសោធន៍ ជីវសាស្រ្ត របស់អាមេរិកដោយជឿ ជាក់ថាវីរុសកូវីដ-១៩ របស់ប្រទេសកាហ្សាក់ស្ថាន គឺមកពីមន្ទីរពិសោធន៍នេះ ៕