ព័ត៌មានអន្តរជាតិ

បារាំងអំពាវនាវឲ្យពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំង ដូសជម្រុញ

" "

បរទេស៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាល នៃប្រទេសបារាំង លោក Gabriel Attal នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថារដ្ឋាភិបាល បានប្រកាសអំពាវនាវឲ្យ ពលរដ្ឋដែលអាចទទួលបាន វ៉ាក់សាំងទាំងអស់ គួរតែនាំគ្នាធ្វើដំណើរ ទៅទទួលវ៉ាក់សាំង ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។

យោងតាមការបញ្ជាក់បន្ថែម ដោយលោក Attal បានឲ្យដឹងទៀតថា មកដល់ពេលនេះពលរដ្ឋបារាំង ប្រមាណជា២លាននាក់ ក្នុងចំណោម៦លាននាក់ គឺ គួរតែអាចចាប់ផ្តើម ទទួលយកវ៉ាកសាំង ដូសជម្រុញ បានហើយប៉ុន្តែល្បឿន ជាក់ស្តែងហាក់ដូចជា មិនទាន់ទៅនឹងការចង់បាន របស់រដ្ឋាភិបាលនៅឡើយ។

" "

លោកបានពន្យល់ទៀតដែរថា៖ យើងបានមើលឃើញ ជាក់ស្តែងហើយកាលពីរដូវក្តៅ កន្លងមកដែលបញ្ហារាតត្បាត បានកើនឡើងយ៉ាងខ្លាំង ទោះបីជាត្រឹមពេលតែ ១សប្តាហ៍ក្តី ហើយមកដល់ពេលនេះ យើងមិនអាចបដិសេធទេថា នឹងគ្មានរលកនៃការវាយប្រហារ ជាលើកទី៥ នៅក្នុងប្រទេស។

" "

គួរឲ្យដឹងដែរថាតួលេខ ជាផ្លូវការដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាល ត្រឹមសប្តាហ៍នេះ ពលរដ្ឋបារាំងជាង៥១លាននាក់ បានទទួលវ៉ាក់សាំងលើកទីឬ ត្រូវជាជាង៧៥ភាគរយ ខណៈដែលជាង៤៩លាននាក់ បានទទួលវ៉ាក់សាំងរួចរាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top