ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងនៅមិនទទួលស្គាល់ ពួកតាលីបង់ ជាផ្លូវការក្នុងពេលបច្ចុប្បន្ន

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងមិនទទួលស្គាល់ពួកតាលីបង់ជាផ្លូវការ នៅក្នុងពេលបច្ចុប្បន្ននេះទេ និងចង់ឲ្យក្រុមឥស្លាមនេះ ធ្វើឲ្យបានល្អតាមការសន្យាដែលខ្លួនបានធ្វើ នៅពេលចូលកាន់កាប់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន។ 

លោក Sergei Lavrov បានថ្លែងយ៉ាងដូច្នោះ នៅក្នុងប្រទេសរុស្ស៊ីភាគខាងត្បូង ក្រៅសន្និសីទដែលរៀបចំឡើងដោយក្លិបពិភាក្សាValdai Discussion Club និងនៅមុនកិច្ចពិភាក្សាក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលនឹងមានការចូលរួមដោយគណៈប្រតិភូតាលីបង់។ 

" "

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានមានប្រសាសនបន្តថា ការសន្យារបស់ពួកតាលីបង់ បានរួមចូលជាពិសេសនូវកិច្ចសន្យាទាំងឡាយ លើការរួមបញ្ចូលនយោបាយនិងជនជាតិភាគតិច នៅក្នុងការបង្កើតរដ្ឋាភិបាល។ 

" "

គួរបញ្ជាក់ថា ប្លុកសន្តិសុខក្រោយសម័យសូវៀតដឹកនាំដោយរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន ជិតព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ស្របពេលមានភាពតានតឹងឆ្លងព្រំដែន នៅមុនកិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន និងមហាអំណាចក្នុងតំបន់នានា៕ 

To Top