ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍កំណើនសេដ្ឋកិច្ច ក្នុងតំបន់អាស៊ី ម្តងទៀតក្នុងអត្រាត្រឹមតែ៦,៥ភាគរយ

បរទេស៖ មូលនិធិហិរញ្ញវត្ថុ អន្តរជាតិ ឬហៅកាត់ថា IMF នៅថ្ងៃអង្គារ បានធ្វើការប្រកាសធ្វើ ការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់តំបន់អាស៊ី សាជាថ្មី ដែលក្នុងនោះត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ជាងតួលេខព្យាករណ៍ ចាស់កាលពីលើកមុន។

IMF បានបង្ហាញថាសេដ្ឋកិច្ចរបស់តំបន់អាស៊ីទាំងមូលនឹងមានការកើនឡើងត្រឹមតែ៦,៥ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ២០២១នេះពោលគឺធ្លាក់ចុះ ជាងការព្យាករណ៍ កាលពីខែមេសាដែលដល់ទៅជាង១,១ភាគរយដោយសារតែការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៅតាមបណ្តាប្រទេសជាច្រើន។

លោក Chang Yong Rhee ប្រធានIMF ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានលើកឡើងថាបញ្ហានៃការរីករាលដាលកូវីដសាជាថ្មី បូករួមទាំងអត្រា នៃការចាកវ៉ាក់សាំងដែលស្ថិតនៅក្នុងកម្រិតទាប នៅឡើយផងនោះ បានធ្វើឲ្យកំណើននៃការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ មានភាពយឺតយ៉ាវ។

ដោយឡែក សម្រាប់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំងវិញ IMF បានព្យាករណ៍ថាកំណើននឹងប្រែប្រួលច្រើនជាងគេការព្យាករណ៍ទុក សម្រាប់ប្រទេសកូរ៉េខាងត្បូង និងប្រទេសញូវសឺឡេន ខណៈដែលប្រទេសជប៉ុន និងអូស្ត្រាលីវិញនឹងមើលឃើញការធ្លាក់ចុះបន្តិចធៀបទៅនឹងការព្យាករណ៍ លើកមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top