ព័ត៌មានអន្តរជាតិ

រដូវរំហើយពណ៌ទឹកមាស ជារដូវកាលប្រមូលផល នៃក្តីសង្ឃឹម

" "

ប្រទេសចិនកំពុងស្ថិតក្នុងរដូវរំហើយ កសិករចិនគ្រប់ទីកន្លែង កំពុងជាប់រវល់ នឹងការប្រមូលផល។ ប្រជាជនចិនសម្គាល់ថា បើកសិកម្មបានអភិវឌ្ឍ ប្រកបដោយស្ថិរភាព នោះប្រទេសជាតិនឹងមានសុវត្ថិភាព។

ឆ្នាំ២០២១នេះ ប្រទេសចិនបានចាប់ផ្តើម អនុវត្តផែនការជាតិ ៥ឆ្នាំទី១៤ ភារកិច្ចសំខាន់មួយក្នុងនោះគឺ ស្តារជនបទឱ្យរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ក្រោមស្ថានភាព ដែលរងផលប៉ះពាល់ ពីជំងឺឆ្លងហើយការ ផលិតស្បៀងអាហារ ជាសកលពុំមានស្ថិរភាព ការធានាសុវត្ថិភាពស្បៀងអាហារ ជាកិច្ចការសំខាន់ សម្រាប់ប្រទេសចិន។

" "

លោក Xi Jinping ប្រធានរដ្ឋចិន ធ្លាប់គូសបញ្ជាក់ជាច្រើនលើកថា សុវត្ថិភាពស្បៀងអាហារ ជាបញ្ហាមូលដ្ឋាន ដែលពាក់ព័ន្ធនឹង ការររស់រានមានជីវិតនៃមនុស្សជាតិ។ ដូចនេះហើយ សម្រាប់ប្រទេសចិនផ្ទាល់ គួរធានាជាក់លាក់ នូវសុវត្ថិភាពស្បៀងអាហារ ក្នុងស្រុក ត្រូវបន្តការពារដីស្រែឱ្យល្អ បន្តអភិវឌ្ឍបច្ចេកទេស គន្លឹះផ្នែកកសិកម្ម។ រដ្ឋាភិបាលចិន នឹងពង្រឹងនយោបាយគាំទ្រលើការផលិតស្បៀង « ដើម្បីឱ្យកសិករដាំដំណាំស្បៀង អាចទទួលផលចំណេញ។»

" "

គ្រាប់ពូជហាក់ដូចជា “បន្ទះឈីប” នៃកសិកម្ម ។ លោក Xi Jinping ក៏ធ្លាប់សង្កត់ធ្ងន់ថា ការអភិវឌ្ឍបច្ចេកទេសកសិកម្ម ត្រូវពឹងលើខ្លួនឯង ពង្រឹងដោយម្ចាស់ការ ត្រូវចាប់ផ្តើមពីការបណ្តុះគ្រាប់ពូជល្អ ពោលគឺធានាសុវត្ថិភាពស្បៀង របស់ចិន ដោយពឹងលើគ្រាប់ពូជ របស់ចិន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមទំហំផ្ទៃដីដាំដំណាំស្បៀងអាហារសរុបរបស់ប្រទេសចិន គ្រាប់ពូជចិនមានអត្រាលើសពី ៩៥%៕
រូបភាពឯកសារ

1​ . លោក Xi Jinping បានចុះពិនិត្យពីសភាពរីកលូតលាស់ នៃដំណាំតាមស្រែចម្ការ ក្នុងឱកាសចុះទៅត្រួតពិនិត្យ ការងារនៅភូមិ Gaoxigou ខេត្ត Shhanxi នាថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១។ វាលស្រែគ្របដណ្តប់ ដោយពណ៌បៃតង ដែលពោរពេញ ដោយក្តីសង្ឈឹម។

2. ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កសិករភូមិChangjiang ខេត្តHunan ប្រទេសចិន កំពុងបើកម៉ាស៊ីនច្រូតស្រូវ

3. ថ្ងៃទី១៨ ខែតុលា កម្មករក្នុងកសិដ្ឋានលក្ខណៈគ្រួសារមួយនៃក្រុងLiaocheng ខេត្តShandong ប្រទេសចិនកំពុងប្រមូលសណ្តែកសៀង

4 . នេះជាដីស្រែនៅភូមិJiangzhuang ខេត្តHebei ដែលថតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

5 . ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅភូមិChennanខេត្តHunanប្រទេសចិន អ្នកភូមិកំពុងហាលស្រូវ

To Top