Covid-19

សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ កើនឡើងដល់ជិត ៤០០០ករណី

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣,៩៩៤ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ១៥៤,៧២៥ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងថ្មីចំនួន ៣,៤៨០ ករណី ស្ថិតនៅក្នុងសហគមន៍ ៥០១ករណីស្ថិតនៅក្នុង អន្តេវាសិកដ្ឋានចំណាកស្រុក និង ១៣ ករណីត្រូវបាននាំចូល។

ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៧៣៨ ករណីត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានករណីធ្ងន់ធ្ងរចំនួន ៣៣៨ ករណី ដែលត្រូវការការបន្ថែម អុកស៊ីសែន និង ៧១ ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំបន្ទាន់ ICU។

ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងទៀតថា អ្នកជំងឺ ៧ នាក់ទៀតបានស្លាប់ដោយសារ ផលវិបាកដោយសារការ ឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ កើនឡើងដល់ ២៤៦ នាក់ ៕

ដោយ ឈូក បូរ៉ា

To Top