ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រាប់អាមេរិក កុំឱ្យភ័យ ព្រោះការសាកល្បង មីស៊ីលផ្លោង SLBM មិនបានតម្រង់ទៅអាមេរិកនោះទេ

បរទេស៖ ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងថ្មី (SLBM) របស់នាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ មិនត្រូវបានតម្រង់ឆ្ពោះទៅរកសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា មិនចាំបាច់ ឲ្យ ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភ ឬ ក៏តានតឹងអំពីវាឡើយ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភចំពោះប្រតិកម្មមិនសមហេតុសមផល ពីសំណាក់សហរដ្ឋអាមេរិក និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ ការអនុវត្តសិទ្ធិក្នុងការការពារត្រឹមត្រូវ” របស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការកូរ៉េ (KCNA) ។

កាលពីពីរថ្ងៃមុននេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រភេទ SLBM ចេញពីតំបន់ Sinpo ដែលជាកន្លែងផលិតនាវាមុជទឹកសំខាន់របស់ខ្លួន។ វាជាការសម្គាល់ អំពីការធ្វើតេស្តមីស៊ីលដ៏ធំលើកទី ៨ហើយ របស់កូរ៉េខាងជើងនៅឆ្នាំនេះ។

យ៉ាងណាក៏ដោយ កូរ៉េខាងជើងបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា « ប្រសិនបើពួកគេមិនយកបញ្ហា ជាមួយការអនុវត្តអធិបតេយ្យភាពរបស់យើងដោយត្រឹមត្រូវ នោះនឹងមិនដែលមានឧបទ្ទវហេតុណាមួយបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េឡើយ ប៉ុន្តែប្រសិនបើអាមេរិកនិងអ្នកដើរតាមខ្លួន ធ្វើការជ្រើសរើសខុស នោះវាអាចជាកាតាលីករសម្រាប់ការស្លាប់ ផលវិបាកធ្ងន់ធ្ងរ»។

កូរ៉េខាងជើងបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិករិះគន់ប្រឆាំងនឹងការអភិវឌ្ន៍អាវុធរបស់ខ្លួន គឺច្បាស់ណាស់ថា ជា“ ស្តង់ដារ២” ដែលគ្រាន់តែបង្កើនការសង្ស័យលើភាពត្រឹមត្រូវនៃការអះអាងថា វាមិនបង្កអរិភាពចំពោះទីក្រុងព្យុងយ៉ាងទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top