បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីស៊ីរី លោក Bashar al Assad បានធ្វើការ ទូរស័ព្ទដោយផ្ទាល់ ទៅកាន់ព្រះមហាក្សត្រ នៃសហភាពអារ៉ាប់រួម Mohammad bin Zayed Al Nahyan ។
លោក Assad និងព្រះអង្គម្ចាស់ al Nahyan ត្រូវបានប្រភពព័ត៌មានដដែល នេះបញ្ជាក់ដែរថា បានពិភាក្សាគ្នា ទៅលើបញ្ហាទំនាក៉ទំនងទ្វេភាគី និងក៏ដូចជាវិធីសាស្ត្រ ជាយុទ្ធសាស្ត្រ ក្នុងការជម្រុញ អត្ថប្រយោជន៍ដល់ភាគី ទាំងសងខាងហើយ ក៏ព្រមទាំងបញ្ហា ក្នុងតំបន់និងអន្តរជាតិ ជាច្រើនទៀតផងដែរ ។
គួរឲ្យដឹងដែរថា ការទូរស័ព្ទរវាងគ្នានេះ ត្រូវបានធ្វើឡើងនៅចំពេល ដែលទំនាក់ទំនងទ្វេភាគរវាងប្រទេស ទាំងពីរកំពុងមានការកើនឡើង យ៉ាងល្អប្រសើរជា ពិសេសគិតចាប់តាំង តែពីពេលដែលសហភាព អារ៉ាប់ រួមបានដាក់ដំណើរការស្ថានទូត របស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ២០១៨៕
ប្រែសម្រួល៖ស៊ុនលី