វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការតាមដានគ្រោះរញ្ជួយដី និងវិទ្យាសាស្ត្រ (GeoNet) របស់ប្រទេសណូវែលសេឡង់ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារមកលើក្រុង King Country នៃដែនកោះវាលទំនាបខាងជើង Taumarunui នៅវេលាម៉ោង១០និង៥៨នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃសុក្រនេះ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ២១០គីឡូម៉ែត្រ ។ ពលរដ្ឋជាង២៥.០០០នាក់នៅទូទាំងប្រទេសបានរាយការណ៍ពីអារម្មណ៍ នៃការរញ្ជួយដី ។
ខាង GeoNet បានឲ្យដឹងនៅលើបណ្តាញសង្គម Tweeter ថា “ជម្រៅទាំងនេះ គ្រោះរញ្ជួយដី គឺជាប្រភេទដែលធំទូលាយ” ប៉ុន្តែ មិនស្ថិតនៅជិតចំណុចកណ្តាលនោះទេ ។
នេះដោយសារតែមានការវិវត្តន៍ផ្ទៃនៃភាគល្អិតស្ថិតក្រោមកោះ North Island ភាគច្រើននៃកម្លំាងគ្រោះរញ្ជួយដី បានរុញច្រានឡើងទៅលើ និងតាមបណ្តោយនៃផ្ទៃដីខាងលើ”។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា