ព្រឹកថ្ងៃទី២១ ខែតុលា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅសហគមន៍ Yangmiao ស្ថិតនៅឃុំ Kenli នៅក្រុង Dongying ខេត្ត Shandong ។
សហគមន៍នេះ គឺជាសហគមន៍ ប្រភេទថ្មី ដែលបង្កើតឡើង ដើម្បីការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌ ផលិតកម្ម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតំបន់ជន់លិចកាល ពីមុន នៃទន្លេលឿង ដែលគ្របដណ្តប់ភូមិ Fangtai ចំនួន ១១ នៅតាមបណ្តោយទំនប់ទន្លេលឿង។
លោកXi Jinping បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដោយលើកឡើងថា តាំងពីសមាជបក្ស កុម្មុយនិស្តចិន លើកទី១៨ មកខ្ញុំបាន យកចិត្ត ទុកដាក់ខ្ពស់ ចំពោះបញ្ហា ផ្លាស់ទីលំនៅនិងរើសំណង់ដោយ នៅតំបន់ទន្លេលឿង ។ ការអនុវត្ត ការផ្លាស់ទីលំនៅ និងសំណង់គ្រប់ជ្រុងជ្រោយជា ជារឿងដ៏អស្ចារ្យមួយ ។ បានឃើញជីវភាព រស់នៅ ប្រកបអាជីពដ៏ល្អ ប្រសើររបស់បងប្អូន ដែលជាការបន្តជំរុញការអភិវឌ្ឍ ជនបទ ខ្ញុំសប្បាយចិត្តណាស់ ៕
ដោយ៖ វិទ្យុ មិត្តភាពកម្ពុជា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
