ព័ត៌មានអន្តរជាតិ

លោក Xi Jinping ចុះពិនិត្យការងារ នៅអណ្តូងប្រេងកាត នៅខេត្ត Shandong ដោយលើកទឹកចិត្ត កម្មករកម្មការិនី ប្រេងកាត ឱ្យ បន្ត បង្កើត សមិទ្ធផលថ្មីៗ កាន់តែច្រើនជូនមាតុប្រទេស

ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១  លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ដែលកំពុង ចុះ ត្រួតពិនិត្យការងារនៅខេត្តShandong បានទៅដល់អណ្តូងប្រេងកាត Shengli ដើម្បីសម្តែងការសួរសុខទុក្ខ  កម្មករ កម្មការិនី ប្រេងកាតទូទាំងប្រទេសចិន ។

ឆ្នាំ២០២១នេះ ជា ខួបទី៦០ នៃការរកឃើញ អណ្តូង ប្រេងកាត Shengli ដូចនេះហើយ លោកXiJinping បាន ឆ្លៀត ឱកាស នេះ សម្តែង ការ កោតសរសើរ និង សួរសុខទុក្ខ កម្មករកម្មការិនី ប្រេងកាត របស់ប្រទេសចិន ទាំងមូល ផងដែរ។

លោកបានបញ្ជាក់ថា ការអភិវឌ្ឍ ថាមពល ប្រេងកាតជាកិច្ចការ សំខាន់ខ្លាំង សម្រាប់ប្រទេសចិន ដែលជាប្រទេសធំ ផ្នែកផលិតកម្ម ដែលត្រូវ ផ្តោត សំខាន់ លើសេដ្ឋកិច្ចពិត ដូចនេះហើយ ប្រភពថាមពលចាំបាច់ត្រូវកាន់កាប់ ដោយ ខ្លួនឯង ។ សង្ឃឹមបងប្អូន បន្តកសាង សមិទ្ធផល ថ្មីៗកាន់តែច្រើនជូនមាតុប្រទេស៕

ដោយ៖ វិទ្យុ មិត្តភាពកម្ពុជា

To Top