ព័ត៌មានអន្តរជាតិ

សេចក្តី សង្ខេបអនុសាសន៍ គន្លឹះ របស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុង អំឡុង ពេល ចុះត្រួតពិនិត្យ ការងារ នៅ ខេត្តShandong

ថ្ងៃទី២០ ខែតុលា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ច្រកទន្លេលឿងនៅ ក្រុង Dongying ខេត្តShandong ។

នៅរសៀលថ្ងៃដដែល លោកបានមកដល់កំពង់ផែច្រកទន្លេលឿង មជ្ឈមណ្ឌល តាមដានពីអេកូឡូស៊ី នៃតំបន់ដីសណ្តទន្លេលឿង និងតំបន់អភិរក្ស ធម្មជាតិថ្នាក់ជាតិនៃតំបន់ដីសណ្តទន្លេលឿងដើម្បីសង្កេតមើលពីស្ថានភាពទឹកទន្លេលឿងនិង អេកូបរិស្ថាន ដីសើមនៃតំបន់ដីសណ្តទន្លេលឿង និងស្វែងយល់អំពីស្ថានការណ៍ ការពារអេកូឡូស៊ី និងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃអាងទន្លេលឿង ។

លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍ របស់ខេត្ត Shandong ជានិច្ច ។ តាំងពីសមាជបក្សកម្មុយនិស្តចិន លើក ទី ១៨ មក លោក បានចុះត្រួតពិនិត្យ ការងារ នៅខេត្ត Shandong ពីរដងមកហើយ គឺនៅឆ្នាំ ២០១៣ និង ២០១៨ ដើម្បីនែ នាំការអភិវឌ្ឍនៃខេត្ត Shandong ។ ខាង ក្រោម នេះ គឺ ជា សេចក្តី សង្ខេបអនុសាសន៍ គន្លឹះ របស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុង អំឡុង ពេល ចុះត្រួតពិនិត្យ ការងារ ។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារ នៅ ភូមិ Zhu ស្រុក Linshu ខេត្ត Shandong ។ នៅក្នុងផ្ទះរបស់លោកតា Wang Kechang ដែលមានអាយុ ៨៣ ឆ្នាំ ពេល លោក Xi Jinping បានឮ ថា ជីវភាព គ្រួសាររបស់លោកតា Wang Kechang មាន ភាពល្អ ប្រសើរឡើង លោក បានថ្លែងថា ជីវភាពរស់នៅ កាន់តែ ល្អ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែយើងមិនអាច ភ្លេចពីប្រវត្តិសាស្ត្រ យុទ្ធជននិងជន ដែលបានតស៊ូដើម្បីបង្កើត ប្រទេសចិនថ្មីនោះទេ និងប្រជាជននៅតំបន់ បដិវត្ត ន៍ ចាស់ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់ បដិវត្តន៍។
នៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារ នៅ មជ្ឈមណ្ឌលសេវាកម្មចម្រុះ សម្រាប់ពលករចំណាកស្រុកនៅ ក្រុង Jinan ខេត្ត Shandong ។ ក្រុមស្ត្រី ដែល ធ្វើ ការផ្នែក សេវា ថែទាំ ផ្ទះ បាន ស្វាគមន៍ចំពោះ លោក អគ្គលេខាធិកា របក្ស ។ លោក Xi Jinping ប្រាប់ពួកគាត់ថា មុខរបរសេវាថែទាំផ្ទះកំពុងមានការរីកចម្រើ ន ខ្លាំង ត្រូវ ប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពស្មោះត្រង់និងលើកកម្ពស់កម្រិត វិជ្ជាជីវៈ។

ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារ នៅក្រុង Qufu ខេត្ត Shandong ។ លោកបាន ថ្លែងថា ប្រវតិ្តសាស្រ្តនិងវប្បធម៍ ជាពិសេសគឺ ក្រមសីលធម៌ដែលបន្ត វេន ពីដូនតា ត្រូវបែង ចែក ល្អ និង អាក្រក់ដើម្បី អភិវឌ្ឍ អ្វីដែល ល្អ ។

ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារ នៅក្រុង Qingdao ខេត្ត Shandong ។ លោក Guan Huashi សមាជិក បណ្ឌិត្យ សភា ដែលមាន វ័យ ៧៩ ឆ្នាំបាននិយាយថា “ក្តីសុបិនរបស់ខ្ញុំគឺចង់បង្កើត ឃ្លាំង ពណ៌ខៀវរបស់ប្រទេសចិន”។ លោក Xi Jinping បាន ឆ្លើយថា ” យើងមក សម្រេច សុបិន នេះ ជាមួយ គ្នា”។

ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារ នៅក្រុមហ៊ុន វិស្វកម្មមហា សមុទ្រZhongji ដែលស្ថិតនៅ ក្រុង Yantai ខេត្ត Shandong ។

លោក Xi Jinping បានគូសបញ្ជាក់ ថា សហគ្រាសរដ្ឋ ជាពិសេសសហគ្រាសរដ្ឋនៅ ក្រោមឪវាទរដ្ឋាភិបាល ត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតដោយ ឯករាជ្យម្ចាស់ ការ សិក្សាស្រាវជ្រាវនិងអភិវឌ្ឍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗបន្ថែមទៀត ។

ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅដល់ ផ្ទះរបស់លោក Zhao Shunli អ្នកភូមិនៅក្នុងភូមិ Sanjianxi ក្រុង Jinan ខេត្តShandong ។ លោក Zhao Shunli បាននិយាយថា ប៉ុន្មានឆ្នាំនេះ ជីវភាពរស់នៅ របស់យើង កាន់តែល្អប្រសើរ ឡើង គឺ ដោយ សារ តែ មាន គោលនយោបាយល្អរបស់បក្សកុម្មុយនិស្តចិន ។ លោក ប្រធានរដ្ឋ ចិន បាន គូសបញ្ជាក់ថា ក្នុង ការងារ កសិកម្មនិង ជនបទ ការបង្កើន ប្រាក់ចំណូល របស់ កសិករគឺជាចំណុច គន្លឹះ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×