ព័ត៌មានអន្តរជាតិ

អង់គ្លេស ព្រមានចិន មិនឲ្យធ្វើសកម្មភាព យោធា គ្រោះថ្នាក់នៅ ជុំវិញតៃវ៉ាន់

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវ ឲ្យចិន ស្វែងរកមធ្យោបាយ សន្តិភាពដោះស្រាយ ជម្លោះរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ដោយព្រមានថា ការលុកលុយរបស់ចិន ចូលក្នុងតំបន់ កំណត់ការពារដែន អាកាសតៃវ៉ាន់ គឺជារឿងគ្រោះថ្នាក់ និងអាចបង្កភ្លើងជម្លោះ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្ដារដ្ឋធានីលោកខាងលិច និងទីក្រុងតៃប៉ិ កំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្ន ក្រោយកងកម្លាំងជើង អាកាសចិន បង្កើនការហោះហើរ យោធា នៅថ្ងៃទី០១ ខែតុលា ។

រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ពួកគេកំពុងមានគោលជំហរ យោធា ដូចតាមដែលយើងបានឃើញ ហើយយើងគិតថា នោះគឺសមហេតុផលនោះទេ” ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទីក្រុងព្រួចសែល សម្រាប់កិច្ចប្រជុំណាតូ លោករដ្ឋមន្ត្រី ការពារជាតិ អង់គ្លេសរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះបន្តថា “អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ពីការ បង្ក អស្ថិរភាពក្នុងតំបន់ អ្នកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ពីការបង្កឲ្យមានភ្លើង ជម្លោះបន្ថែម នៅក្នុងតំបន់មាន ជម្លោះផ្សេងទៀត” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top