ព័ត៌មានអន្តរជាតិ

ប្រទេសថៃ ចំណាយទៅលើការព្យាបាល អ្នកជំងឺកូវីដ១៩ កើនដល់ ១៥ពាន់លានបាត ក្នុងខែកញ្ញា លើសពីការប៉ាន់ស្មាន

បរទេស៖ អគ្គលេខាធិការ NHSO លោកវេជ្ជបណ្ឌិត Jadet Thammathat-Aree បាននិយាយកាលពីថ្ងៃសុក្រថា ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានស្នើរដ្ឋាភិបាលដើម្បីបម្រុងថវិកាបន្ថែមចំនួន 20.82 ពាន់លានបាត ដើម្បីគ្របដណ្តប់លើការកើនឡើងនៃថ្លៃព្យាបាលកូវីដ-19 ដល់អ្នកជំងឺនៅក្នុងមណ្ឌលដាច់ដោយឡែកនៅផ្ទះ និងសហគមន៍នៅដាច់ដោយឡែកពីគេ ទូទាំងប្រទេស។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Jadet Thammathat-Aree បានបន្តថា៖ «ការចំណាយទៅលើការព្យាបាលជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា ដល់ខែកក្កដា អស់ប្រហែលពី ៥ ទៅ ៧ ពាន់លានបាត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំនួននៃការឆ្លងប្រចាំថ្ងៃកើនឡើង ថ្លៃព្យាបាលក៏បានកើនឡើងដល់ ១១ ពាន់លានបាតក្នុងខែសីហា ហើយបន្ទាប់មកដល់ ១៥ពាន់លានបាតក្នុងខែកញ្ញា លើសពីការប៉ាន់ស្មានរបស់ NHSO ដូច្នេះហើយបានបង្ខំយើងឱ្យស្វែងរកថវិកាបន្ថែម»។

លោក Jadet បន្ថែមថា ការិយាល័យបានស្នើឱ្យប្រើប្រាស់ប្រាក់ដែលបានមកពីក្រិត្យកម្ចីបន្ទាន់ Covid-19 ដែលរដ្ឋាភិបាលបានធ្វើ។ លោកបានបន្ថែមថា៖ «កិច្ចប្រជុំរបស់ក្រុមប្រឹក្សា NHSO ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បានអនុម័តសំណើនេះនៅថ្ងៃទី ១១ ខែតុលា ហើយនឹងដាក់ជូនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលក្រោយ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top