ព័ត៌មានអន្តរជាតិ

អ៊ឺរ៉ុបថ្កោលទោស អ៊ីស្រាអ៊ែល បញ្ហាចំណាត់ការ ប្រឆាំងនឹងកុមារ ប៉ាឡេស្ទីន

បរទេស៖ បេសកកម្ម របស់សហភាពអ៊ឺរ៉ុប ប្រចាំនៅក្នុងនៅក្នុងរដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ បានធ្វើការប្រកាសថ្កោលទោស ទៅលើប្រទេសអ៊ីស្រាអ៊ែល ពាក់ព័ន្ធទៅនឹងចំណាត់ ការរបស់ពួកគេ ដែលបានប្រឆាំងទៅនឹងកុមារ ជនជាតិប៉ាឡេស្ទីន ស្ថិតនៅក្នុងតំបន់ West Bank និងយេរូសាឡឹម ភាគខាងកើត។

នៅក្នុងសេក្តីថ្លែងការណ៍ របស់អ៊ឺរ៉ុបបានគូសបញ្ជាក់និងអះអាងថា មានសាក្សីគ្រប់គ្រាន់ ដែលបង្ហាញថាកងកម្លាំងអ៊ីស្រាអ៊ែល ក្នុងតំបន់ West Bank និង យេរូសាឡឹមខាងកើត ពិតជាបានបង្កអំពើហិង្សា ទៅលើកុមារជនជាតិប៉ាឡេស្ទីន ពិតមែន។

សេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា អ៊ឺរ៉ុបមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពប្រឆាំង ទៅនឹងអនិតិជន ដែលបានកើតឡើង នៅចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១៨ខែតុលា កន្លងមកដោយ ក្នុងនោះមានកុមារ ជនជាតិប៉ាឡេស្ទីនម្នាក់ បានបាត់បង់ជីវិតផងដែរ ហើយកុមារ៤១នាក់ទៀត ត្រូវបានចាប់ខ្លួន។

ក្នុងនោះផងដែរ សហភាពអ៊ឺរ៉ុប ក៏បានប្រកាសស្នើសុំឲ្យអ៊ីស្រាអ៊ែល ក្នុងការការពារមិនឲ្យ សកម្មភាពអំពើហិង្សា កើតឡើងជាថ្មីម្តងទៀត ប្រឆាំងទៅនឹងកុមារ ជាដាច់ខាត ហើយត្រូវតែប្តេជ្ញាចិត្តក្នុងការ ថែរក្សាសិទ្ធរស់រានមានជីវិត របស់ពួកគេឲ្យបានស្របទៅតាម ច្បាប់អន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top