ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ តួកគី ព្រមានប្រឆាំងសម្ពន្ធភាព ដែលធ្វើឲ្យប៉ះពាល់ដល់ណាតូ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសតួកគី លោក Hulusi Akar បាននិយាយថា ការបង្កើតសម្ពន្ធភាពនៅក្រៅអង្គការណាតូនឹងធ្វើឲ្យប៉ះពាល់ដល់អង្គការ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃសៅរ៍នេះ ក្រោយក្រិកនិងបារាំង បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងការពារជាតិមួយ កាលពីខែមុន។ 

លោក Hulusi Akar បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រដូច្នេះថា “យើងមានកិច្ចប្រជុំវិជ្ជមាននិងអំណោយផលល្អជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសក្រិក ហើយយើងរំពឹងថា នឹងឃើញលទ្ធផលវិជ្ជមានពីកិច្ចប្រជុំនេះ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ”។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily Sabah នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១បានឲ្យដឹងថា លោកបានលើកឡើងជាថ្មីថា ទង្វើនិងវោហារសាស្ត្របង្កហេតុនានា ដែលបង្កើនភាពតានតឹង រវាងប្រទេសទាំងពីរនឹងមិនមានប្រយោជន៍អ្វីឡើយ”។ 

ក្រោយក្រុមរដ្ឋមន្ត្រីការពារជាតិណាតូ ជួបប្រជុំគ្នាក្នុងទីក្រុងព្រួចសែលក្នុងសប្ដាហ៍នេះ លោក Hulusi Akar  បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ព្រោះតែយើងស្ថិតនៅក្នុងអង្គការណាតូ អ្នករាល់គ្នា គួរតែដឹងថា ការស្វែងរកសម្ពន្ធភាពផ្សេងៗនៅខាងក្រៅវា នឹងទាំងបង្កឲ្យមានផលប៉ះពាល់ណាតូនិងចំណងមិត្តភាពទ្វេភាគីរបស់យើង និងធ្វើរង្គោះរង្គើដល់ទំនុកចិត្ត”៕ 

To Top