ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ជាង៣,៧ម៉ឺននាក់ ខណៈអ្នកស្លាប់ មានជាង១ពាន់នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា រុស្ស៊ី បានរាយការណ៍ពីការឆ្លងជំងឺ កូវីដ-១៩មានចំនួន ៣៧,៦៧៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ដោយធ្វើឱ្យតួលេខជាតិកើនដល់៨,២០៥,៩៨៣នាក់ នេះបើតាមមជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសដោយសារវីរុសឆ្លងថ្មីបានកើនឡើងចំនួន១.០៧៥នាក់ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតបានវាយលុកប្រទេសនេះរហូតដល់២២៩.៥២៨នាក់។ ការងើបឡើងវិញបានកើនឡើងពី២៦.០៧៧នាក់ដល់ទៅ៧.១៤៣.១៣៧នាក់ ។

ទីក្រុងម៉ូស្គូ បានរាយការណ៍ពីករណីថ្មីចំនួន៧.៨០៣ករណីដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទីក្រុងនេះកើនឡើងដល់ ១.៧៦១.៦៥០នាក់ ។

ពលរដ្ឋរុស្ស៊ី ជាង៤៩,១លាននាក់បានទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ទាំង២ដូស ហើយ៥៣,៥លាននាក់បានទទួលយ៉ាងហោចណាស់១ដូស នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top