អ៊ីស្តង់ប៊ូល ៖ យោងតាមការចេញ ផ្សាយរបស់កាសែត ក្នុងស្រុក នៃប្រទេសតួកគី នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា នាវាដឹកទំនិញ បរទេសចំនួន២ដែលជានាវាប្រភេទ ផ្ទុកទំនិញធន់ធ្ងន់ បានបុកគ្នានៅឆ្នេរសមុទ្រ Marmara ស្ថិតនៅភាគខាងជើងខេត្ត Canakkale ប្រទេសតួកគីប៉ុន្តែសំណាងមិនមាន របាយការណ៍ នៃអ្នករងរបួសឡើយ ។
នាវាផ្ទុកដែកដែលមានឈ្មោះថា Benitamou ប្រវែងដល់ទ២៩៩ម៉ែត្រ ដែលធ្វើដំណើរពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន បានបុកគ្នាជាមួយនឹងនាវា BC Vanessa ប្រវែង១៧២ម៉ែត្រ ដែលដឹកស្រូវលាឡីពីប្រទេសអេហ្ស៊ីប ទៅកាន់ប្រទេសប៊ុលហ្គារីនៅវេលាងម៉ោង ប្រមាណជា៦ព្រឹកម៉ោងសកលនៅថ្ងៃអាទិត្យនេះតែម្តង ។
ទីភ្នាក់ងារសារព័ត៌មានរ TRT របស់តួកគីបានចេញផ្សាយថា នាវាទាំងពីរបានបុកគ្នាពេញទំហឹង នៅលើផ្លូវធ្វើដំណើរ ដែលឆ្ពោះទៅកាន់សមុទ្រ Aegeanប៉ុន្តែជឿជាក់ស្ថិតនៅក្នុង ស្ថានភាព ដែលចុះអ័ព្ទខ្លាំង ពិបាកក្នុងការមើលឃើញគ្នាទៅវិញ ទៅមកហើយបន្ទាប់ពីហេតុការណ៍នេះ នាវាទាំងពីរនឹងត្រូវធ្វើដំណើរ ជាបណ្តោះអាសន្ន ទៅកាន់តំបន់ Lapseki នៃខេត្ត Canakkale៕
ប្រែសម្រួល៖ស៊ុនលី