ព័ត៌មានអន្តរជាតិ

កូឡំប៊ី ចាប់បានស្តេចគ្រឿងញៀន ដែលត្រូវបានគេប្រកាស ចង់បានបំផុត

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូឡំប៊ីបានឈាន ទៅដល់ដល់ការចាប់ខ្លួនបាននូវបុរស ដែលស្តេចគ្រឿងញៀនធំ បំផុត និងត្រូវបានតាមចាប់ខ្លួនបំផុត របស់ប្រទេសផងដែរ។

ស្តេចគ្រឿងញៀនដ៏ល្បី ដែលមានឈ្មោះថា Dairo Antonio Usuga ឬត្រូវបានស្គាល់ឈ្មោះមួយទៀតថា Otoniel ត្រូវបានចាប់ខ្លួននៅក្នុង ប្រតិបត្តិការរួមគ្នាមួយ ដោយកងកម្លាំងយោធា នៃប្រទេសកូឡំប៊ីនិងកងកម្លាំងទ័ព អាកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ។

កន្លងមក រដ្ឋាភិបាល នៃប្រទេសកូឡំប៊ី បានប្រកាសផ្តល់រង្វាន់ ដល់ទៅ៨០ម៉ឺនដុល្លារ សម្រាប់ការផ្តល់ព័ត៌មាន ដែលឈានទៅដល់ការចាប់ខ្លួន របស់គាត់ហើយខណៈ ដែលអាមេរិក ក៏បានប្រកាសផ្តល់រង្វាន់ ដល់ទៅ៥លានដុល្លារផងដែរ។

ប្រធានាធិបតី នៃ ប្រទេសកូឡំប៊ីលោក Ivan Duque បានធ្វើការថ្លែងការណ៍មួយ ដោយមានអត្ថន័យក្នុងការសរសើរ ទៅដល់ប្រតិបត្តិការ នៃការចាប់ខ្លួនបុរស Otoniel នៅ តាមទូរទស្សន៍ហើយ បានហៅវាថា គឺជាប្រតិបត្តិការក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ការជួញដូរគ្រឿងញៀន ៕

ប្រែសម្រួល៖ស៊ុនលី

To Top