ព័ត៌មានអន្តរជាតិ

លោកXiJinping ៖ ត្រូវសម្របខ្លួន ទៅនឹងនិន្នការទូទៅ នៃប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ការបើកចំហ ប្រកាន់ខ្ជាប់ការផ្តល់ ផលប្រយោជន៍ ទៅវិញទៅមក និងឈ្នះ-ឈ្នះ

ថ្ងៃទី២៥ ខែតុលា លោកXiJinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ រំលឹកខួបទី៥០ នៃការដែលសាធារណរដ្ឋ ប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង ។

លោក XiJinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន និម្មាបនកម្មពិភពលោក កើតមានការប្រែប្រួយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុង រយៈពេល១០០ឆ្នាំ កម្លាំងវិវឌ្ឍរីកចម្រើន ទៅមុខ ដោយសន្តិភាពកំពុងកើនឡើង ឥតឈប់ឈរ ។ យើងគួរតែសម្របខ្លួនទៅ នឹងនិន្នាការប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់កិច្ច សហប្រតិបត្តិការ មិនធ្វើបដិបក្ខគ្នា ប្រកាន់ខ្ជាប់ការបើកចំហ មិនបិទទ្វារ ប្រកាន់ខ្ជាប់ការផ្តល់ ផលប្រយោជន៍ទៅវិញ ទៅមកនិងឈ្នះ-ឈ្នះ មិនធ្វើការប្រកួតប្រជែង បែបផលបូកសូន្យ ប្រឆាំងយ៉ាងដាច់ខាតនូវ អនុត្តរភាពនិយមនិងនយោបាយ កម្លាំងបាយ ប្រឆាំងយ៉ាងដាច់ខាតនូវ ឯកតោភាគីនិយម និងការគាំពារ និយមគ្រប់ទម្រង់ ។

លោកបានបន្តទៀត ថា ជានិច្ចកាល ប្រជាជនចិន តែងតែគាំពារកិត្យាភាព និងឋានៈ នៃអង្គការសហប្រជាជាតិ អនុវត្តពហុភាគី និយម កិច្ចសហប្រតិបត្តិការ រវាងប្រទេស ចិន-អង្គការ សហប្រជាជាតិ កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រទេសចិនអនុវត្តដោយ ស្មោះនូវភារកិច្ចនិង បេសកកម្មក្នុង ឋានៈជាប្រទេសសមាជិក នៃក្រុមប្រឹក្សា កិច្ចការសន្តិសុខ នៃអង្គការសហប្រជាជាតិ គាំពារវត្ថុបំណងនិង គោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ គាំពារតួនាទីជាស្នូល របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចការអន្តរជាតិ ៕

ដោយ: វិទ្យុមិត្តភាពកម្ពុជាចិន

To Top