ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសវៀតណាមបានឲ្យដឹងថា វៀតណម មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន ៣.៦៣៩នាក់ គិតត្រឹមថ្ងៃចន្ទ ក្នុងនោះរាប់ ទាំង៣.៦២០នាក់ ដែលជាអ្នកឆ្លងជំងឺក្នុងស្រុក និង១៩នាក់ ជាអ្នកនាំចូលពីខាងក្រៅ ។
ភាគច្រើនៃអ្នកឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង ក្នុងនោះបូកទាំងក្រុងហូជីមិញ ដែលមានអ្នកឆ្លងចំនួន ៩៦៩នាក់ ខេត្ត Binh Duong ចំនួន៥១៧នាក់ និងខេត្ត Dong Nai ៤៥៨នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនេះនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៨៩២.៥៧៩នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ ២១.៧៣៨នាក់។
នៅទូទាំងប្រទេសអ្នកជំងឺកូវីដ-១៩ចំនួន ៨០៧.៣០១នាក់ បានជាសះស្បើយពីជំងឺ បានកើនឡើង ១.៣២៣នាក់ គិតពីថ្ងៃ សៅរ៍ ទន្ទឹមនឹងនេះដែរ ចំនួនជាង៧៤លានដូស នៃវ៉ាក់សាំងកូវីដ-១៩ ត្រូវបានចាក់ដល់ពលរដ្ឋ ។ ក្រសួងបានឲ្យដឹងដូច្នេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា