ព័ត៌មានអន្តរជាតិ

សេតវិមាន បដិសេធផែនការ បរិច្ចាគវ៉ាក់សាំង ជិតផុតកំណត់ ឲ្យប្រទេសក្រៅ

បរទេស៖ កាសែតវ៉ាស៊ិនតោន ប៉ុស្តិ៍នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ទោះបីជាចំនួន វ៉ាក់សាំង នៅក្នុងប្រទេសអាមេរិក កំពុងស្ថិតនៅក្នុងកម្រិតលើស ពីចំនួនពលរដ្ឋ របស់ខ្លួនក្តី ប៉ុន្តែសេតវិមាន បានធ្វើការបដិសេធ ដាច់ខាតមិនព្រមបរិច្ចាគ វ៉ាក់សាំង ដែលជិតអស់សុពលភាព ទៅកាន់បណ្តាប្រទេសដទៃឡើយ។

ប្រភពដដែល បានបញ្ជាក់ទៀតថា មានផែនការមួយត្រូវបានលើកឡើង ខណៈដែលវ៉ាក់សាំង កាន់តែច្រើន កំពុងខិតជិត មកដល់កាលកំណត់ ដូចជាការជញ្ជូន វ៉ាក់សាំងទាំងនោះ ទៅឧបត្ថម្ភដល់ប្រទេសមិកស៊ិកូ ជាដើមដែលជាប្រទេស កំពុងមានស្ថិតិ នៃអ្នកចាក់វ៉ាក់សាំងតិច នៅឡើយ។

ការចេញផ្សាយដដែល បានបញ្ជាក់ទៀតដែរថា វ៉ាក់សាំង ទាំងឡាយ ដែលស្ថិតនៅក្នុងប្រទេសអាមេរិក គឺជាកម្មសិទ្ធរបស់រដ្ឋាភិបាល មិនមែនជាកម្មសិទ្ធ របស់រដ្ឋាភិបាល តាមទីក្រុងឬរដ្ឋនោះទេ ដូច្នេះផែនការណាមួយ ដែលត្រូវបានដាក់ ដោយរដ្ឋឬទីក្រុង គឺមិនអាចធ្វើទៅបានឡើយ បើមិនមានការយល់ព្រម ពីសំណាក់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន
ទេនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top