ព័ត៌មានអន្តរជាតិ

មេបញ្ជាការ របស់ពួកតាលីបង់ សន្យាឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអាហ្វហ្គានីស្ថានថា “គ្មាននរណាម្នាក់ អាចប៉ះពាល់ លោកឡើយ សូម្បីសរសៃរសក់”

មូស្គូ៖ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ក្រុមយុទ្ធជនតាលីបង់ និងរថពាសដែក ចំនួន២គ្រឿង ដែលបំពាក់ដោយកាំភ្លើងយន្ត បានឡោមព័ទ្ធស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុល។ បេសកកម្ម របស់ពួកគេ ដើម្បីការពារបុគ្គលិក ការទូតរុស្ស៊ី នៅខាងក្នុង។

យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈដែលឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេស អាហ្វហ្គានីស្ថាន លោក Dmitry Zhirnov បានប្រាប់វិទ្យុ Echo Moskva នៅថ្ងៃនោះ មេបញ្ជាការរបស់ពួកតាលីបង់ បានសន្យាថា “គ្មាននរណាម្នាក់ អាចប៉ះពាល់ លោកឡើយ សូម្បីសរសៃរសក់ ។ ផ្ទុយស្រឡះពីសំដី របស់សមភាគី លោកខាងលិច, លោក Zhirnov បានពណ៌នា ទាហានតាលីបង់ ថាជា “មនុស្សត្រឹមត្រូវ” ហើយបានសរសើរ ក្រុមអ៊ីស្លាម សម្រាប់ការស្តារ សណ្តាប់ធ្នាប់ឡើងវិញ យ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងកាប៊ុល។

នេះជារឿងដែល នឹកស្មានមិនដល់ កាលពី ២០ឆ្នាំមុន នៅពេលដែលរុស្ស៊ី និងតាលីបង់ បានស្បថជាសត្រូវនឹងគ្នា។ ឥឡូវនេះ បន្ទាប់ពីបានឡើងកាន់អំណាច ក្នុងខែសីហា ពួកតាលីបង់ កំពុងទាក់ទងរដ្ឋាភិបាល ក្រុងមូស្គូ ដោយចំហរ ហើយយ៉ាងហោចណាស់ មានសញ្ញាខ្លះ ដែលរុស្ស៊ីត្រៀមខ្លួន ដើម្បីតបស្នងវិញ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកវិភាគរុស្ស៊ី បានប្រាប់ Nikkei Asia ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងដាក់ក្រុមតាលីបង់លើ “ការសាកល្បង” ដើម្បីមើលថា តើពួកគេអាចរក្សាការសន្យា ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមជួញដូរគ្រឿងញៀន និងក្រុមជ្រុលនិយមជ្រុល៕

ប្រែសម្រួលៈ ណៃ តុលា

To Top