ព័ត៌មានអន្តរជាតិ

ទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាមេរិក ត្រូវការកិច្ចសន្ទនា ប្រកបដោយ លក្ខណៈ ស្ថាបនា

នៅព្រឹកថ្ងៃទី ២៦ ខែតុលា លោក LiuHe សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្ត ចិន ឧបនាយករដ្ឋមន្ត្រីចិន និងជា ប្រធាន ប្រតិភូ ចិន សម្រាប់ កិច្ចសន្ទនា ផ្នែកសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងចិន និង អាមេរិក បាន ជួបសន្ទនា តាម ប្រព័ន្ធវីដេអូ ជាមួយ លោកស្រី Janet Yellen រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុអាមេរិក តាម ការ ណាត់ ។ ភាគី ទាំង ពីរ បាន ផ្លាស់ប្តូរមតិយោបល់ ប្រកបដោយ ភាព ជាក់ស្តែង ភាព ស្មោះត្រង់ និង លក្ខណៈ ស្ថាបនា អំពី ស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ពហុភាគី និង ទ្វេភាគី ។

នាពេល បច្ចុប្បន្ននេះ ដោយសារ ផលប៉ះពាល់ ពី ការរីករាលដាល នៃ ជំងឺកូវីដ ១៩ នៅតែ មិនទាន់បញ្ចប់នៅឡើយ បានជាការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល កំពុង ស្ថិតក្នុង ដំណាក់កាលគន្លឹះ ។ គ្មានអ្វី គួរឱ្យសង្ស័យឡើយ ការបង្កើន ការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួល ផែ្នកគោលនយោបាយម៉ាក្រូ រវាងចិននិងអាមេរិក វាមានសារសំខាន់ណាស់ ។ ប្រការដែលគួរតែ សង្កត់ធ្ងន់ នោះគឺ មានតែ ប្រកាន់ អាកប្បកិរិយាស្មើភាព និង គោរព គ្នា ទៅវិញ ទៅ មក ទើបអាច សម្រេចបាន នូវ ការប្រាស្រ័យ ទាក់ទង និង កិច្ចសម្រប សម្រួល ដែល ប្រកប អត្ថន័យ ។ មានតែ ដោះស្រាយ ការយកចិត្តទុកដាក់ ដ៏
សមហេតុផល រវាងគ្នាទៅវិញទៅមកតាមរយៈ ការពិគ្រោះពិភាក្សា ទើប អាច បង្ក លក្ខខណ្ឌ ដ៏ ល្អ ប្រសើរ សម្រាប់ ការ អភិវឌ្ឍ ទំនាក់ ទំនង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរ ប្រកបដោយ ភាព រឹង មាំ ក៏ ដូចជា ការងើបឡើងវិញ នៃ សេដ្ឋកិច្ចសកល ។

បទពិសោធន៍ ប្រវត្តិសស្ត្រ បានបញ្ជាក់ថា ការដែល ភាគីចិន និង អាមេរិក បានធ្វើ កិច្ច សន្ទនា ប្រកបដោយ លក្ខណៈ ស្ថាបនា គឺ មាន អំណោយផល ដល់ ការ កំណត់ទិសដៅ ត្រឹមត្រូវ នៃ ទំនាក់ទំនង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ទ្វេភាគី ក៏ដូចជា ផ្តល់ផលប្រយោជន៍ ដល់ ប្រទេស ទាំង ពីរ និង ពិភពលោក ៕

ដោយៈ វិទ្យុ មិត្តភាពកម្ពុជា ចិន

To Top