បរទេស៖ ប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃចន្ទបានថ្លែងដើម្បីសំដែងការស្វាគមន៍យ៉ាងខ្លាំង ចំពោះតំណែងរបស់សហភាពអ៊ឺរ៉ុប ក្នុងការប្រឆាំងជាមួយនឹងផែនការ ពង្រីកទឹកដីរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West Bank។
សេចក្តីថ្លែងការណ៍ដដែលលោក Ishtaye បានអំពាវនាវទាំងអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកផងក្នុងការចាប់យកតំណែង របស់ដើម្បីបញ្ចប់ ការពង្រីកទីតាំងរបស់អ៊ីស្រាអ៊ែល មកលើទឹកដីអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន ព្រមទាំងព្យាយាមរារាំងដំណោះស្រាយ ជាមូលដ្ឋានរដ្ឋ២។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក Ishtaye បានធ្វើឡើងនៅក្រោយបន្តិចពេលដែលលោកបានចាប់ផ្តើមបំពេញទស្សនកិច្ច ទៅកាន់តំបន់អ៊ឺរ៉ុបក្នុងគោលបំណងទាញយកការគាំទ្រ នយោបាយនិងហិរញ្ញវត្ថុផងចំពោះពលរដ្ឋ ប៉ាឡេស្ទីនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
