ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ូឡូញ ពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ ជាមួយនឹងព្រះមហាក្សត្រ នៃប្រទេសហ្ស៊ិកដានី

បរទេស៖ ព្រះមហាក្សត្រ នៃប្រទេសហ្ស៊កដានី King Abdullah II ដែលបានបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារនោះ គឺបានជួបពិភាក្សាគ្នា ដោយផ្ទាល់ផងដែរជាមួយ នឹងប្រធានាធិបតីនៃ ប្រទេសប៉ូឡូញលោក Andrzej Duda អំពីបញ្ហាសន្តិសុខព្រមទាំង កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិផងដែរ។

មេដឹកនាំទាំងពីរក៏ត្រូវបាន គេដឹងដែរថា បានជួបពិភាក្សាគ្នានៅឯវិមាន ប្រធានាធិបតីនៅក្នុងរដ្ឋធានីទីក្រុង Warsaw ហើយយោងតាមការ បញ្ជាក់ដោយការិយាល័យ របស់លោក Duda បានបន្ថែមទៀតដែរថា ប្រទេសហ្ស៊កដានីគឺជា ដៃគូដ៏មានគុណតម្លៃព្រមទាំង ទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ប៉ូឡូញហើយជាពិសេស តាមរយៈការឆ្លុះបញ្ចាំងរវាងកិច្ចពិភាក្សា ថ្នាក់កំពូលលើកនេះ។

សេចក្តីថ្លែងការណ៍ដោយ ការិយាល័យលោកប្រធានាធិបតីដដែលនេះ បានបន្តទៀតថាគម្រោងនៃ ការបញ្ចូលគ្នានៃកងកម្លាំងពិសេស របស់ប៉ូឡូញនិងហ្ស៊កដានី គឺជាផ្នែកមួយនៃកិច្ចពិភាក្សា លើកនេះហើយក្នុងនោះក៏មានទាំងការ ចាប់អារម្មណ៍របស់លោកហ្ស៊កដានី ទៅលើផលិតផលយោធា របស់ប្រទេសប៉ូឡូញផង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top