ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជាង៣៦.០០០នាក់

ម៉ូស្គូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតប បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៦.៥៨២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស កើនឡើងដល់ ៨.៣៥២.៦០១នាក់ ។

នៅទូទាំងប្រទេស ចំនួនអ្នកស្លាប់បានកើនឡើង១.១២៣នាក់ ដោយមានការកើនឡើងខ្ពស់ប្រចាំថ្ងៃចាប់តាំងពីផ្តើមជំងឺឆ្លងរាតត្បាត ដល់ទៅ២៣៣.៨៩៨នាក់ ។ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងពី២៩.១៥១នាក់ដល់៧.២៤២.៧៣៥ នាក់ ។

ទន្ទឹមនឹងនេះដែរ ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតរបស់ប្រទេសរុស្ស៊ី ដែលបានរាយការណ៍ថា មានករណីថ្មីចំនួន ៥.៧៨៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៧៨៦.៥៧០នាក់ ។

យោងតាមទិន្នន័យផ្លូវការ ពលរដ្ឋរុស្ស៊ី ប្រមាណ៥៣,៥លាននាក់បានទទួលយ៉ាងហោចណាស់១ដូសនៃវ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃសុក្រ និងប្រមាណ៤៩លាននាក់បានទទួលការចាក់ថ្នាំវ៉ាក់សាំងគ្រប់កម្រិត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top