ព័ត៌មានអន្តរជាតិ

ទីបំផុត! វៀតណាម ចាប់ផ្តើមចាក់វ៉ាក់សំាង ការពារជំងឺកូវីដ-១៩ដល់កុមារ

ហូជីមិញស៊ីធី៖ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកVnExpress បានរាយការណ៍ថា ភាគខាងត្បូងប្រទេសវៀតណាម ក្រុងហូជីមិញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំង ដល់កុមារ ប្រឆំាងនឹងជំងឺកូវីដ-១៩ ដែលក្លាយជាតំបន់ដំបូង នៅក្នុងប្រទេសនេះ បានធ្វើដូច្នេះ ។

យុទ្ធនាការចាក់ថ្នាំ បានចាប់ផ្តើមនៅក្នុងស្រុក Cu Chi ដែលជាកន្លែងសិស្សសាលាជាង១.៥០០នាក់ ត្រូវបានទទួលការចាក់វ៉ាក់សាំង ហើយរយៈពេល២សប្តាហ៍ បន្ទាប់អាជ្ញាធរសុខាភិបាលរបស់ប្រទេស បានអនុម័យលើការចាក់ថ្នាំសម្រាប់កុមារ  ដែលមានអាយុ១២ដល់១៧ឆ្នាំ ។

កុមារប្រមាណ៧៨០.០០០នាក់ដែលមានអាយុ១២ឆ្នាំដល់១៧ឆ្នាំ នៅក្រុងហូជីមិញ នឹងទទួលបានការចាក់វ៉ាក់សាំង នេះបើយោងតាមគម្រោងការចាក់វ៉ាក់សាំង ក្នុងចំណោមការប្រកាស ដោយគណៈកម្មាធិការថ្នាក់ខេត្តសម្រាប់ជំងឺជំងឺកូវីដ-១៩ ។

គិតត្រឹមថ្ងៃពុធនេះ ភាគខាងជើងនៃខេត្ត Quang Ninh បានប្រកាសថា ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមការចាក់ជិត១១៩.០០០ដល់កុមារក្នុងប្រយ័ត្នដែលបានប្រកាសថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកាលពីថ្ងៃសៅរ៍ ។ ទីភ្នាក់ងារព័ត៌មាន វៀតណាមបានចុះផ្សាយដូច្នេះ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top