ព័ត៌មានអន្តរជាតិ

អាជ្ញាធរទីក្រុង ហូជីមិញ អនុញ្ញាតឱ្យភោជនីយដ្ឋាន អាចលក់គ្រឿងស្រវឹងបានហើយ

បរទេស៖ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានលុបចោលនូវផ្នែកនៃសំណើដែលលក្ខខណ្ឌសម្រាប់ភោជនីយដ្ឋាន ដើម្បីបន្តការទទួលទានអាហារនៅនឹងកន្លែងគឺជាមួយនឹងគ្រឿងស្រវឹងបាន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Pham Khanh Phong Lan ប្រធានអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃពុធថា «ការលុបចោលលក្ខណៈវិនិច្ឆ័យនៃការគ្មានជាតិអាល់កុល និងស្រាបៀរ នៅទីតាំងម្ហូបអាហារ និងភេសជ្ជៈដែលផ្តល់សេវានៅនឹងកន្លែង គឺដើម្បីអនុញ្ញាតឱ្យលក្ខណៈវិនិច្ឆ័យសុវត្ថិភាពសម្រាប់ទីតាំងបម្រើអាហារ និងភេសជ្ជៈ អាចដំណើរការឡើងវិញ ខណៈពេលដែលការទប់ស្កាត់ Covid-19 ត្រូវបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត»។

លោកស្រី Lan បានបន្តថា ទោះបីជាលក្ខខណ្ឌ «គ្មានជាតិអាល់កុល” ត្រូវបានអនុវត្តក៏ដោយ វាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។ លោកស្រីបានបន្ថែមថា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នឹងសម្រេចថាតើត្រូវបន្តដំណើរទៅមុខជាមួយនឹងស្ថានភាព ឬមិនផ្អែកលើស្ថានភាពនៃមេរោគឆ្លង»។

កន្លងមកកាលពីថ្ងៃអាទិត្យ អាជ្ញាធរបានបញ្ជូនគណៈកម្មាធិការប្រជាជននូវសេចក្តីព្រាងច្បាប់ស្តីពីលក្ខណៈវិនិច្ឆ័យសុវត្ថិភាពសម្រាប់គ្រឹះស្ថានផលិតអាហារ និងភេសជ្ជៈ ដើម្បីបន្តប្រតិបត្តិការឡើងវិញ ខណៈពេលដែលមានការទប់ស្កាត់ Covid-19 ។ លក្ខណៈវិនិច្ឆ័យចំនួនប្រាំមួយនឹងត្រូវបានទាមទារសម្រាប់សេវាកម្មបែបនេះបន្ត រួមទាំងលក្ខណគ្មានម៉ាស៊ីនត្រជាក់ និងគ្មានជាតិអាល់កុលផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top